ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 9 PUREVIEW ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដា ឆ្នាំ ២០១៩

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile គឺ Nokia 9 PureView ចាប់ផ្តើមទទួលបាននូវការអាប់ដេតទៅលើកម្មវិធីរបស់វាហើយ។ ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView នេះគឺប្រកាសបង្ហាញនៅចុងខែកុម្ភៈនេះនៅក្នុងអំឡុងនៃព្រឹត្តិការណ៍ MWC2019 ហើយវាក៏បង្ហាញខ្លួននៅលើទីផ្សារមួយសប្តាហ៍ក្រោយមកបន្ទាប់ពីការប្រកាសបង្ហាញនេះស្មាតហ្វូននេះ។

សម្រាប់ការអាប់ដេតនេះគឺចាប់ផ្តើមហើយនៅថ្ងៃនេះជាមួយនឹង Android 9 Pie build (V4.27C) ហើយវាក៏ទទួលបាននូវការអាប់ដេតសុវត្ថិភាព patch សម្រាប់ខែកក្កដានេះពីក្រុមហ៊ុន Google ផងដែរ។ សម្រាប់ការអាប់ដេតនេះគឺមានទំហំ 280MB ហើយអ្នកអាចឆែកមើលបាននៅក្នុង Settings-System-System update ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅមិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតទៅលើការអាប់ដេតនេះនៅឡើយទេ ប៉ុន្តែការអាប់ដេតនេះក៏ធ្វើការជួសជុលទៅលើបញ្ហានៅលើផ្នែកប្រព័ន្ធស្កេនក្រយ៉ៅដៃ និងការពង្រឹងទៅលើការថតរូបភាពនៅពេលយប់ផងដែរ៕

image

image