ព័ត៌មាន

រដ្ឋាភិបាលរបស់ហូឡង់ស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G

ការវិភាគហានិភ័យដំបូងដែលធ្វើឡើងដោយក្រសួងយុត្តិធម៌ និងសន្តិសុខរបស់ប្រទេសហូឡង់បានបង្ហាញថា បណ្តាញទូរគមនាគមន៍ជាច្រើននឹងមិនត្រូវដកចេញពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅលើគម្រោងបណ្តាញ 5G ថ្មីរបស់ពួកគេនោះទេ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Ferd Grapperhaus និយាយថា “ក្រុមការងារមួយដែលបង្កើតឡើងដើម្បីពិនិត្យមើលការគំរាមកំហែងចារកម្មនៅលើបណ្តាញ 5G ដែលបានគាំទ្រដោយរដ្ឋនោះបានសន្និដ្ឋានថា នេះគឺជា” ចម្លើយគ្រប់គ្រាន់ទៅលើរឿងគំរាមកំហែងនេះហើយ”។

“ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនត្រូវបានទាមទារឱ្យយកវិធានការសន្តិសុខបន្ថែមដើម្បីបង្កើននូវភាពរឹងមាំរបស់ខ្លួនទៅនឹងការគំរាមកំហែងពីប្រទេសនានា។ វិធានការមួយក្នុងចំណោមវិធានការទាំងនេះគឺដើម្បីកំណត់នូវតម្រូវការខ្ពស់បន្ថែមសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្ម និងផលិតផលនៅផ្នែកសំខាន់ៗនៃបណ្តាញទូរគមនាគមន៍នេះ”។

នៅក្នុងន័យនេះ រដ្ឋាភិបាលហូឡង់បង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងមិនត្រូវបានដកចេញពីការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G របស់ប្រទេសនោះទេ។ គួរបញ្ជាក់ផងដែរថា​ ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនសម្ពាធទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដកក្រុមហ៊ុន Huawei ចេញពីការស្ថាបនាបណ្តាញបច្ចេកវិទ្យា 5G ផងដែរ។

លោក Grapperhaus និយាយថាក្រុមការងារបានធ្វើការវាយតម្លៃហានិភ័យជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗ ចំនួន 3 របស់ហូឡង់រួមមាន KPN, T-Mobile និង Vodafone Ziggo ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនប្រើប្រាស់នូវស្តង់ដារសុវត្ថិភាពខ្ពស់ចេញពីអ្នកផ្គត់ផ្គង់ឧបករណ៍នោះ៕

image

image