ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Nova series​ត្រូវគេរំពឹងថានឹងមានការនាំចេញច្រើនជាង ១០០ លានគ្រឿងនៅចុងខែកក្កដានេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Nova 5 Series របស់ខ្លួននៅក្នុងប្រទេសចិន ខណៈពេលដែលលោក He Gang អគ្គនាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជឿជាក់ថា ស្មាតហ្វូន Huawei Nova series គឺពិតជាដើរតួយ៉ាងសំខាន់ណាស់នៅក្នុងអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន​Huawei ។

នៅក្នុងបទសម្ភាសន៍មួយ លោក Huawei Nova series ទម្លាយថា ស្មាតហ្វូន​ Huawei Nova series នេះអាចនឹងមានការនាំចេញច្រើនជាង ១០០ លានគ្រឿងនៅចុងខែកក្កដាឆ្នាំនេះដោយសារតែចំណែកទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុន​Huawei នៅក្នុងប្រទេសចិនគឺមានការកើនឡើងជារៀងរាល់ខែនោះ។

លោកបន្ថែមថា ក្រុមហ៊ុននឹងបន្តក្នុងការពង្រឹងទៅលើកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូជាច្រើននៅក្នុងពេលអនាគតដូចនេះផលិតផលជាច្រើននឹងមានការទទួលស្គាល់ដោយអតិថិជនជាក់ជាមិនខាន។ នៅថ្ងៃទី ៣០ ខែឧសភា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺច្រើនជាង ១០០ លានគ្រឿងនៅលើពិភពលោកសម្រាប់ឆ្នាំនេះ។ ស្មាតហ្វូន P30 series មានការនាំចេញច្រើនជាង ១០ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៨៥ ថ្ងៃ ហើយស្មាតហ្វូន Mate 20 X 5G ក្លាយជាស្មាតហ្វូន dual-mode 5G ដំបូងបំផុតផងដែរ។ នេះគឺជាការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យរបស់ក្រុមហ៊ុននេះ៕

 image

image