ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ចេញនូវ EMUI security patch សម្រាប់ខែកក្កដា ឆ្នាំ ២០១៩

ក្រុមហ៊ុន Huawei ចេញផ្សាយព័ត៌មានលម្អិតអំពី EMUI security patch សម្រាប់ខែកក្កដាឆ្នាំ 2019 ដែលនឹងចាប់ផ្តើមដំណើរការនៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei និង Honor ដែលរួមមាន Patches ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Huawei ផងដែរ។

ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពសម្រាប់ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei រួមមាន CVE (Common Vulnerabilities and Exposures) ដែលបានប្រកាសនៅក្នុងព្រឹត្តិបត្រសុវត្ថិភាពប្រព័ន្ធប្រតិបត្តិការ Android ខែកក្កដា ឆ្នាំ 2019 នេះ។

វាមានបញ្ហាជាច្រើនជាមួយប្រព័ន្ធប្រតិបត្តិការ Kernels និង driver updates ដែលមិនប៉ះពាល់ដល់លក្ខណៈពិសេសជាក់លាក់ណាមួយនៅលើឧបករណ៍នោះទេ ប៉ុន្តែវាត្រូវបានជួសជុលតាមការធ្វើបច្ចុប្បន្នភាពប្រចាំខែ។

សម្រាប់security patch ខែកក្កដា ឆ្នាំ 2019 របស់ក្រុមហ៊ុន Huawei បានជួសជុលកម្រិតនៃការកេងប្រវ័ញ្ច និងបញ្ហាផ្សេងៗនៅក្នុងទូរស័ព្ទជាច្រើនរបស់ក្រុមហ៊ុន Huawei រួមទាំង 6 ករណីសំខាន់ៗ និង ចំណុចរងគ្រោះ CVEs ចំនួន 13 ផ្សេងទៀត៕

image

image