ព័ត៌មាន

រកឃើញអ្នកទិញទូរសព្ទ Huawei តម្លៃមិនដល់ ២០០ដុល្លារ តែឈ្នះរង្វាន់រថយន្ត Mazda II ថ្មីសន្លាង

ការ​ចាប់​រង្វាន់​ស្វែង​រក​អតិថិជន​ដែល​​មាន​សំណាង​​ក្នុង​កម្មវិធី ​ទិញ​ ​Huawei​ ​អេ​ ​7​ ​ឈ្នះ​ ​Mazda​ ​2 ទីបំផុតបានរកឃើញហើយ។ ម្ចាស់​រង្វាន់​ធំ​ក្នុង​ការ​ចាប់​រង្វាន់​ធំចុងក្រោយនេះគឺ អ្នក​ស្រី​ ពៅ​ ច្រិប​ ដែល​បាន​ទិញ​ទូរសព្ទ​ម៉ាក​ Huawei​ អេ​ 7 កាល​ពី​ថ្ងៃ​ទី​ ៨​ ខែមិនា ឆ្នាំ ​២០១៩។ នៅ​ថ្ងៃ​នេះ​ផង​ដែរ ​អ្នក​ស្រី​ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ស្ទើរតែហោះ ក្រោយពេលក្រុមហ៊ុនខលមកប្រាប់ថា បានឈ្នះការចាប់ឆ្នោតឈ្នះ​រថយន្ត​ដ៏ទំនើប​ពីក្រុមហ៊ុនល្បីទៀតផង​។

image

អ្នកស្រី បាន​និយាយ​ថា​ “អ្នក​ស្រី​មិន​ដែល​គិត​សោះ​សូម្បី​តែ​ម្តង​ថា​នឹង​ឈ្នះ​រង្វាន់​នេះ​ មិន​តែ​ប៉ុណ្ណោះ​ បង​ប្អូន​របស់​អ្នក​ស្រី​មិន​បាន​ជឿ​អ្នក​ស្រី​ឡើយ​ ថែម​ទាំង​ថា​ អ្នកស្រី ​និយាយ​កុហក​ទៀត​ផង។ សំណាង​ពិត​ជា​មើល​មិន​ឃើញ​មែន​ ទិញ​ទូរសព្ទ​តម្លៃ​មិន​ដល់​ ២០០​ ដុល្លារ​ផង​ តែ​រង្វាន់​សុទ្ធ​តែរថយន្ត​ Mazda 2។​​”

image

image

ខាងតំណាងក្រុមហ៊ុន Huawei ក៏បានបញ្ជាក់ដែរថា ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ផ្សង​សំណាង​យក​ Mazda 2​​ អ្នក​គ្រាន់​តែ​ទិញ​ ​Huawei​ ​អេ​ ​7​,​ ​nova​ ​3​ ​Lite​,​ ​nova​ ​3i​,​ ​nova3​,​ ​អេ5s​ ​ឫ​ ​P30​ ​Lite​ ម៉ូឌែលទាំងនេះ បន្ទាប់មកបំពេញ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​តាម​តម្រូវ​ការ​របស់​គេ។ ពិសេសជាងនេះទៀត បន្ទាប់​ពី​ការ​​ចាប់​ឆ្នោត​ហើយ​ សន្លឹក​ឆ្នោត​របស់​លោក​អ្នក​មិន​ត្រូវ​ដក​ចេញ​ទេ ពោលគឺ​រក្សា​ទុក​សម្រាប់​លើក​ក្រោយ​ទៀត​។ អ្នក​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ Huawei បាន​និយាយ​ថា​ Huawei បាន​ខិត​ខំ​រក្សា​នូវ​តម្លាភាព​ក្នុង​ការ​ចាប់​រង្វាន់​នេះ​ មានទាំងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមផងដែរ។

image

គួរបញ្ជាក់​ផង​ដែរ​ថា​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​អេ​ ​7​ ​មានតម្លៃ​ត្រឹមតែ​ ​១៨៩ ដុល្លារ​,​ ​nova3​ ​Lite​ ​តម្លៃ​ ​២៥៩ ដុល្លារ​,​ ​nova3i​ ​តម្លៃ​ ​២៩៩ ដុល្លារ,​ ​nova3 តម្លៃ​ ​៤៦៩ ដុល្លារ​,​ ​អេ​ ​5s​ ​តម្លៃ​ ​១៥៩ ដុល្លារ​​និង​ ​P30​ ​Lite​ ​តម្លៃ​ ​៣៣៩ ដុល្លារ​ប៉ុណ្ណោះ៕