ព័ត៌មាន

គណនី GitHub របស់ Canonical អ្នកបង្កើត Ubuntu ត្រូវបានគេ Hack

Hacker មិនស្គាល់ម្នាក់កាលពីម្សិលមិញទទួលបានជោគជ័យក្នុងការ Hack ចូលទៅក្នុងគណនីផ្លូវការ GitHub របស់ Canonical ជាក្រុមហ៊ុនបង្កើតគម្រោង Ubuntu, Linux។នៅក្នុងសេចក្តីថ្លែងការណ៍របស់​លោក David ពី Canonical បានបញ្ជាក់ថាអ្នកវាយប្រហារបានប្រើប្រាស់គណនី GitHub ដែលជាកម្មសិទ្ធិរបស់ Canonical ដោយបានលួចចូលនិងប្រើគណនី Github របស់ Canonical ដោយគ្មានការអនុញ្ញាត។

Canonical បានលុបគណនីរបស់ខ្លួននៅក្នុង GitHub ហើយតែកំពុងស៊ើបអង្កេតលើការរំលោភបំពាននេះ ប៉ុន្តែមិនមានការចង្អុលបង្ហាញណាមួយពីចំណុចដែលប្រភពកូដណាមួយឬ PII ត្រូវបានប៉ះពាល់ទេ។លោក David បានបញ្ជាក់ផងដែរថាចាប់តាំងពីក្រុមហ៊ុននេះបានប្រើប្រាស់ Platform Launchpad ដើម្បីបង្កើតនិងថែរក្សាការបែងចែក Ubuntu ការផ្លាស់ប្តូរគ្មានការអនុញ្ញាតលើគណនី Github របស់ខ្លួនមិនប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ Linux ដ៏ពេញនិយមនិងប្រើប្រាស់យ៉ាងទូលំទូលាយរបស់ខ្លួននិងអ្នកប្រើប្រាស់រាប់លាននាក់នោះទេ។

លោក David បានបញ្ជាក់ទៀតថាយើងមានគម្រោងប្រកាសព័ត៌មានជាសាធារណៈបន្ទាប់ពីការស៊ើបអង្កេតនិងការស្ថាបនាជួសជុលបានបញ្ចប់។ អរគុណអ្នកជឿជាក់លើ Canonical គឺសំខាន់ចំពោះយើងដែលនេះជាមូលហេតុដែលយើងយកចិត្តទុកដាក់លើភាពឯកជននិងសន្តិសុខ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងពិនិត្យមើលឡើងវិញនូវប្រភពកូដ ដែលអាចរកបាននៅ GitHub ដើម្បីស៊ើបអង្កេតពីវិសាលភាពនៃការរំលោភបំពាននេះហើយបានសន្យាថានឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតអំពីឧបទ្ទវហេតុនេះក្នុងពេលឆាប់ៗនេះ។

កាលពីឆ្នាំមុនគណនី GitHub របស់ Gentoo Linux ត្រូវបាន Hack ដោយប្រើការវាយប្រហារពាក្យសម្ងាត់ហើយអ្នកវាយប្រហារបានគ្រប់គ្រងដោយជោគជ័យក្នុងការជំនួសមាតិការនិងទំព័រដែលមានមេរោគ។

image

image

image