ព័ត៌មាន

GlobalData៖ ដំណោះស្រាយនៃបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei គឺស្ថិតនៅលំដាប់កំពូលបើធៀបជាមួយនឹងគូប្រកួតប្រជែងរបស់ខ្លួន

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកហើយជំហានរបស់វាក៏កំពុងរីកចម្រើនទៅមុខដើម្បីចាប់យកទីផ្សារបណ្តាញបច្ចេកវិទ្យា 5G នៅទូទាំងពិភពលោក ហើយរបាយការណ៍ថ្មីមួយបានបង្ហាញពីមូលហេតុពិតប្រាកដដែលថាក្រុមហ៊ុននេះសមនឹងទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងវិស័យបច្ចេកវិទ្យា 5G នេះ។

ក្រុមហ៊ុន GlobalData ដែលជាក្រុមហ៊ុនវិភាគទិន្នន័យបានចេញផ្សាយការវាយតម្លៃទេសភាពនៃការប្រកួតប្រជែងដំបូងគេរបស់ទូរគមនាគមន៍នៃបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធបណ្តាញវិទ្យុ 5G (RAN) ។ ក្នុងនោះ វាបានកំណត់ថាដំណោះស្រាយនៃបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ស្ថិតនៅលំដាប់កំពូលនៃគូប្រជែងរបស់ខ្លួន។

របាយការណ៍នេះវាយតម្លៃទៅលើស្ថានីយ៍មូលដ្ឋានបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចែកចាយទូរស័ព្ទសំខាន់ៗចំនួន 5 រួមមានក្រុមហ៊ុន Huawei, Ericsson, Nokia, Samsung និង ZTE ។ ការវាយតម្លៃនេះត្រូវផ្អែកលើស្តង់ដារចំនួនបួន: សមត្ថភាពមូលដ្ឋាន baseband, radio unit portfolio ភាពងាយស្រួលតំឡើង និងការវិវត្តនៃបច្ចេកវិទ្យា។

អ្នកជំនាញវាយតម្លៃបាននិយាយថា “ផលប័ត្រ 5G RAN របស់ក្រុមហ៊ុន Huawei ទទួលបានតំណែងយ៉ាងរឹងមាំរួមជាមួយនឹងការទាមទារឈានមុខគេក្នុងលក្ខណៈវិនិច្ឆ័យទាំងបួនរួមមានសមត្ថភាពមូលដ្ឋាន baseband ខ្ពស់ និងវិសាលភាពផលប័ត្រឯកតានៃកម្រិតវិទ្យុផងដែរ”៕

image

image