ព័ត៌មាន

ការលើកលែងទៅលើការរឹតបន្តឹងទៅលើក្រុមហ៊ុន Huawei ធ្វើអោយមានការកើនឡើងតម្លៃភាគហ៊ុនសម្រាប់ដៃគូពាណិជ្ជកម្ម

ក្រោយពេលដែលលោក Trump ប្រកាសការលើកលែងការរឹតបន្តឹងចំពោះក្រុមហ៊ុន Huawei ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបន្តការផ្គត់ផ្គង់របស់ខ្លួនទៅអោយក្រុមហ៊ុន Huawei ហើយនៅថ្ងៃចន្ទនេះ វាក៏នាំអោយមានការកើនឡើងនូវភាគហ៊ុនសម្រាប់ដៃគូអាជីវកម្មជាច្រើនរបស់ក្រុមហ៊ុន Huawei ផងដែរ។

នៅក្នុងខែឧសភា​នេះ ក្រសួងពាណិជ្ជកម្មអាមេរិកធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុន Huawei មិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុននានារាប់បញ្ចូលទាំងក្រុមហ៊ុន Google និងហាមឃាត់ការលក់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសដោយលើកឡើងពីការគំរាមកំហែងដោយចារកម្មក្នុងការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ថាជានុយក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។

នៅថ្ងៃទី 29 ខែមិថុនា លោក Trump ក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបានប្រកាសពីការលើកលែងក្នុងការដាក់កំហិតពាណិជ្ជកម្មរបស់ក្រុមហ៊ុន Huawei ដូច្នេះអ្នកផ្គត់ផ្គង់ជាច្រើននៅអាមេរិកអាចបន្តជំនួញរបស់ខ្លួនជាមួយក្រុមហ៊ុន Huawei ប៉ុន្តែមិនបានបង្ហាញព័ត៌មានជាក់លាក់ពីក្រុមហ៊ុនណាមួយដែលអាចបន្តការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei បាននោះទេ។

បន្ទាប់ពីការអភិវឌ្ឍថ្មីនៅក្នុងសេណារីយ៉ូទាំងស្រុងនេះ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចចិន BOE និងក្រុមហ៊ុនផលិតប្រព័ន្ធស្កេនស្នាមម្រាមដៃ Goodix មានការកើនឡើង 10% នៅក្នុងការព្យាករណ៍ប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់និងក្រុមហ៊ុនផលិតបន្ទះឈីប TSMC មានការកើនឡើង 3% និង 4% ។ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិករួមមាន Micron, Qualcomm និង Broadcom ក៏មើលឃើញការកើនឡើងយ៉ាងខ្លាំងនៅក្នុងស្តុករបស់ខ្លួនផងដែរ៕

image

image