ព័ត៌មាន

វីដេអូថ្មី៖ ការអាប់ដេត NOKIA 9 PUREVIEW គឺពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែល្អជាងមុន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមបញ្ចេញនូវការអាប់ដេតថ្មីសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia 9 PureView កាលពីម្សិលមិញនេះ។ សម្រាប់ការអាប់ដេតថ្មីនេះភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie build (V4.27C) និងការអាប់ដេតសុវត្ថិភាពសម្រាប់ខែមិថុនា។ អ្នកប្រើប្រាស់ជាច្រើនដែលធ្វើការអាប់ដេតនឹងទទួលបាននូវ “bokeh” modeការថតរូបភាពបានលឿនជាងមុន និងប្រព័ន្ធស្កេនក្រយ៉ៅដៃលឿនជាងមុនថែមទៀត។

ថ្មីៗនេះ អ្នកប្រើប្រាស់ម្នាក់បង្ហោះនូវវីដេអូមួយនៃការអាប់ដេតចុងក្រោយនេះ ហើយវីដេអូនេះគឺមានរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។ តោះទស្សនាទាំងអស់គ្នា៖

image

image