ព័ត៌មាន

ក្រុមហ៊ុន NOKIA ប្រកាសបង្ហាញនូវ BEACON 1 ដែលជា HOME WIFI SYSTEM ដ៏អស្ចារ្យបំផុត

បើទោះបីជាឧបករណ៍នេះប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC2019 នេះហើយ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia សម្រេចចិត្តក្នុងការប្រកាសបង្ហាញជាផ្លូវការនូវ Beacon 1 ដែលជាសមាជិកមួយនៅក្នុងផលិតផល Nokia WiFi នោះ។ ក្រុមហ៊ុន Nokia បញ្ចេញនូវផលិតផល Wi-Fi នេះដែលដំណើរការបានយ៉ាងល្អបំផុត។

Beacon 1 គឺមានគោលដៅសម្រាប់ទីផ្សារទ្រង់ទ្រាយធំហើយវាមានតម្លៃថោកជាងឧបករណ៍ Beacon 3 ដ៏ប្រណិត។ វាគឺជាផលិតផលមួយដែលមានកម្លាំងម៉ាស៊ីនដំណើរការល្អនៅក្នុងកម្រិត dual-band WiFi 2.4Ghz (2×2 MIMO) & 5Ghz (2×2 MIMO) ជាមួយនឹងកម្រិត bandwidth រហូតដល់ទៅ 1200 Mbps ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ត្រៀមបញ្ចេញនូវផលិតផល Beacons ជាច្រើនទៀតសម្រាប់ធ្វើការភ្ជាប់ទំនាក់ទំនងនៅក្នុងផ្ទះនោះ។

Beacon 1 ដំណើរការជាមួយនឹង Nokia WiFi app ដែលអ្នកអាចទាញយកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន iOS និង Android ចេញពី App Store ផ្លូវការរបស់ក្រុមហ៊ុននេះ។ កម្មវិធីងាយស្រួលក្នុងការតម្លើងនៅលើ Beacon 1 របស់អ្នក និងដំណើរការបានលឿនថែមទៀត។ Nokia Beacon 1 នេះអាចដំណើរការនៅក្នុងផ្ទះដែលមានកម្រិតចម្ងាយ 140 m2 បាន។ Nokia WiFi Beacon 1 ស៊េរីថ្មីនេះ និង Beacon 3 whole-home WiFi systems ពេលនេះអាចរកទិញបាននៅលើ Amazon.com ។ សម្រាប់ Beacon 1 គឺមានតម្លៃ $129.99 តែប៉ុណ្ណោះ៕

image

image

image

image