ព័ត៌មាន

នាយកដ្ឋានសន្ដិសុខសាធារណៈនៃខេត្តជាំងស៊ូនៃប្រទេសចិនធ្វើអោយបែកធ្លាយទិន្នន័យកំណត់ត្រាចំនួន 90 លាន

សង្ខេបព័ត៌មាន៖បណ្តុំអេឡិចត្រូនិកមានមូលដ្ឋានទិន្នន័យចំនួនពីរដែលបង្ហាញទិន្ន័យមនុស្សចំនួនជាង ៩០លាននាក់ និងកំណត់ត្រាអាជីវកម្មផ្សេងៗទៀត។ មូលដ្ឋានទិន្នន័យលេចធ្លាយមានកំណត់ត្រាសាធារណៈចំនួន ៥៨.៣៦៤.៧៧៧ច្បាប់ និងកំណត់ត្រាអាជីវកម្មចំនួន៣៣.៧០៨.០១០ច្បាប់។ អ្នកស្រាវជ្រាវសន្តិសុខឯករាជ្យ Sanyam Jain រកឃើញបណ្តុំអេឡិចត្រូនិក ដែលគ្រប់គ្រងដោយនាយកដ្ឋានសន្តិសុខសាធារណៈរបស់ Jiangsu ក្នុងប្រទេសចិននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ បណ្តុំអេឡិចត្រូនិកមានមូលដ្ឋានទិន្នន័យចំនួនពីរដែលមានផ្ទុកទិន្ន័យរបស់មនុស្សជាង ៩០លាននាក់ និងកំណត់ត្រាអាជីវកម្មផ្សេងទៀត។

តើទិន្នន័យអ្វីខ្លះដែលធ្លាយ?

មូលដ្ឋានទិន្នន័យបែកធ្លាយមានច្រើនទំហំជាង ២៦ GB  ដោយក្នុងនោះមានទាំងទិន្នន័យកំណត់ត្រាសាធារណៈ។ មូលដ្ឋានទិន្នន័យបើកចំហមានកំណត់ត្រាសាធារណៈចំនួន  ៥៨.៣៦៤.៧៧៧ច្បាប់ និងកំណត់ត្រាអាជីវកម្ម៣៣.៧០៨.០១០ច្បាប់។

  • ព័ត៌មានសាធារណៈរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ លេខអត្តសញ្ញាណប័ណ្ណ ទីតាំង និងព័ត៌មានទីក្រុង។

  • កំណត់ត្រាអាជីវកម្មរួមបញ្ចូលលេខសម្គាល់ជំនួញ ប្រភេទពាណិជ្ជកម្ម ទីតាំង លេខកូដក្រុង  និងអនុស្សរណៈដែលរចនាឡើងដើម្បីតាមដានម្ចាស់អាជីវកម្ម។

គួរកត់សម្គាល់

ក្រៅពីមូលដ្ឋានទិន្នន័យ Elasticsearch ចំនួនពីរដែលមានកិច្ចការពារពុំមានសុវត្ថិភាពនោះ   សន្តិសុខសាធារណៈក៏មានពាក្យសម្ងាត់ការពារប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពសាធារណៈ  បណ្ដាញកុងសូល   និងការដំឡើង Kibana ដែលសុទ្ធតែអាចចូលដំណើរការបានជាសាធារណៈ ដោយបើកលើម៉ាស៊ីនដូចគ្នា។ ម៉ាស៊ីនដូចគ្នានោះជួយជួយរុករក(browse)  វិភាគទិន្នន័យ(analyze) ដែលគេរក្សាទុក ដោយប្រើមូលដ្ឋាន GUI ។

តើអ្វីទៅជាការឆ្លើយតប? នៅថ្ងៃទី ២ខែកក្កដាឆ្នាំ២០១៩ លោក Sanyam Jain ធ្វើការជូនដំណឹងដល់នាយកដ្ឋានសន្តិសុខសាធារណៈរបស់ខេត្តJiangsuនិង CNCERT / CC អំពីការកំណត់មិនត្រឹមត្រូវ។ ទោះជាយ៉ាងណាអ្នកស្រាវជ្រាវមិនទាន់ទទួលការឆ្លើយតបណាមួយនៅឡើយទេ។ នៅថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៩   CNCERT / CC ឆ្លើយតបវិញដោយនិយាយថាម្ចាស់ពួកគេជូនដំណឹងដល់ម្ចាស់ទិន្ន័យ។ មូលដ្ឋានទិន្នន័យត្រូវគេពង្រឹងផ្នែកសុវត្ថិភាពវិញនៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩។

image

image