ព័ត៌មាន

បែកធ្លាយអេក្រង់ការពាររបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ដែលមាន Notch តូចមែនទែន!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mate 30 របស់ខ្លួននៅក្នុងទីផ្សារ ហើយខណៈពេលថ្មីៗនេះវាក៏មានអេក្រង់ការពាររបស់ស្មាតហ្វូន Mate 30 Pro បានលេចធ្លាយតាមអ៊ីនធឺរណែតដែលបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់វាផងដែរ។

រូបភាពដែលលេចធ្លាយរបស់អេក្រង់ការពារនេះគឺមកពីបណ្តាញសង្គម Weibo ខណៈដែលអ្នកទម្លាយ tipster បង្ហាញថា ស្មាតហ្វូន Mate 30 Pro នេះនៅតែមានការរចនាអេក្រង់រាងកោងជាមួយនឹងស្នាមរន្ធតូចមួយ ប៉ុន្តែវាមិនមែនជា Waterdrop Notch ឬ Punch Hole Display នោះទេ។

បើក្រឡេកមើលទៅលើរូបភាពការរចនាទៅលើអេក្រង់ការពារនេះបង្ហាញថាស្មាតហ្វូននេះមានគែមស្តើងមែនទែនបើធៀបទៅនឹង P30 Pro ។ ក្រៅពីនេះ វាមិនមានព័ត៌មានបន្ថែមដែលបង្ហាញនៅក្នុងរូបភាពនេះនោះទេ។

បច្ចុប្បន្ននេះ វាមិនមានព័ត៌មានផ្លូវការស្តីពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Series ដែលទម្លាយចេញពីក្រុមហ៊ុននេះទេ ប៉ុន្តែវាហាក់ដូចជាក្រុមហ៊ុន Huawei មានគម្រោងធ្វើអ្វីមួយដ៏ធំជាមួយនឹងស្មាតហ្វូនស៊េរីថ្មីជំនាន់ក្រោយនេះ៕

image

image