ព័ត៌មាន

NOKIA 9 PUREVIEW បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ!

ស្មាតហ្វូនស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៩ គឺ Nokia 9 PureView របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះចាប់ផ្តើមដាក់លក់នៅថ្ងៃនេះតាមរយៈ Store របស់ក្រុមហ៊ុន​Nokia និង Flipkart.com ។ ចាប់ពីថ្ងៃទី ១៧ ខែកក្កដានេះ ស្មាតហ្វូននេះអាចរកទិញបានតាមហាងលក់រាយជាច្រើន។

ស្មាតហ្វូននេះប្រើប្រាស់នូវ penta-lens ហើយវាមានតម្លៃប្រហែលជា Rs. 49,999 ឬ 650 euros ។ អតិថិជនដែលទិញស្មាតហ្វូននេះនឹងទទួលបាននូវការថែមជូន BH-705 True Wireless Earbuds ដែលមានតម្លៃ Rs. 9,999 និងកាដូបន្ថែមដែលមានតម្លៃ Rs. 5,000 រួមជាមួយនឹងទឹកប្រាក់ Cashback ត្រឡប់មកវិញផងដែរ។

នៅលើទំព័រផលិតផលស្មាតហ្វូន Nokia 9 PureView របស់ប្រទសឥណ្ឌាគឺមិនមាននៅលើ Store របស់ Nokia.com នោះទេ ប៉ុន្តែអតិថិជនជាច្រើនអាចទិញស្មាតហ្វូននេះបាននៅលើ Flipkart បាន។ សូមទស្សនាវីដេអូខាងក្រោម៖

image

image