ព័ត៌មាន

ប្រព័ន្ធបង់ប្រាក់កាតឥណទានជាតិ (NPCS) របស់ប្រទេសរុស្ស៊ីនិយាយថា ប្រព័ន្ធទូទាត់ឆាប់រហ័សគឺមានសុវត្ថិភាព

យោងតាមលោក Dmitry Kolesnikov នាយកគម្រោង FPS នៅក្នុង NPCS និយាយថា ប្រព័ន្ធទូទាត់ឆាប់រហ័ស (Fast Payment System) មានសុវតិ្ថភាព។មុននេះ ប្រធានរបស់ Sberbank German Gref បាននិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលធនាគារ Sberbank មិនចូលរួមប្រព័ន្ធទូទាត់ប្រាក់លឿនគឺសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺរណិត។ ដូច្នេះ យោងតាម ​​Gref ប្រព័ន្ធនេះនៅតែមិនមានសុវត្ថិភាព។

លោក Kolesnikov បាននិយាយនៅលើវេទិកាអន្ដរជាតិថាស្តីពី​​ សេវាកម្មពីចម្ងាយ ដំណោះស្រាយទូរស័ព្ទដៃចល័ត កាតនិងការទូទាត់ឆ្នាំ២០១៩ ថា ” ប្រព័ន្ធនេះមានសុវត្ថិភាព សន្តិសុខនិងគោរពតាមបទដ្ឋានស្តង់ដារទាំងស្រុង។ មិនមានឧប្បត្តិហេតុណាមួយក្នុងអំឡុងពេលប្រតិបត្តិការនោះទេ”។ធនាគារនៃប្រទេសរុស្ស៊ីបានសង្ខេបលទ្ធផលនៃបួនខែដំបូងនៃ FPS នេះ។

យោងតាមលោក Maria Krasenkova ប្រធានផ្នែកអភិវឌ្ឍន៍និងបទប្បញ្ញត្តិនៃប្រព័ន្ធទូទាត់ជាតិរបស់ធនាគាកណ្តាល ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ការផ្ទេរប្រាក់ចំនួន ៥០០ពាន់ប្រតិបត្តិការណ័ត្រូវបានធ្វើឡើងតាមរយៈ FPS សម្រាប់ទឹកប្រាក់សរុបចំនួន ៤,២ពាន់លានរូប៊ល (៦៤លានដុល្លារអាមេរិក)។ លោក Dmitry Kolesnikov បានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃប្រតិបត្តិការ ប្រព័ន្ធនេះមនុស្សប្រហែល ២០០ពាន់នាក់បានឆ្លៀតយកប្រយោជន៍ពីវា។ យោងតាម ​​NPCS ការផ្ទេរ ៤០% គឺរវាងគណនីផ្ទាល់ខ្លួន និង ៦០% គឺរវាងគណនីរបស់អតិថិជនផ្សេងគ្នា។

វាគួរអោយកត់សម្គាល់ថាធនាគារកណ្តាលបានចាប់ផ្តើមប្រកួតប្រជែងជាមួយប្រព័ន្ធផ្ទេរប្រាក់ Sberbank ជាប្រព័ន្ធផ្ទេរប្រាក់រហ័សតាមលេខទូរស័ព្ទរវាងគណនីនៃធនាគារផ្សេងៗគ្នា។ ដំបូង មានតែគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១១ប៉ុណ្ណោះដែលបានចូលរួមជាមួយ FPS ដូចជា Alfa-Bank, Tinkoff Bank, Gazprombank, VTB និងផ្សេងទៀតជាដើម។ ធនាគារចំនួន ១០០ផ្សេងទៀតបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមក្នុងប្រព័ន្ធនេះ។ ទោះយ៉ាងណាក៏ដោយ ធនាគារ Sberbank មិនទាន់បង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាមួយ FPS ឡើយ។

ធនាគាររុស្ស៊ីធំជាងគេគឺជាអ្នករកស៊ីផ្តាច់មុខនៅលើទីផ្សារនៃការផ្ទេរប្រាក់រវាងបុគ្គល។ ក្នុងឆ្នាំ២០១៨ ធនាគារ Sberbank រកប្រាក់បាន ៤៧,២ពាន់លានរូប៊ល (៧២២លានដុល្លារអាមេរិក) លើការផ្ទេរប្រាក់ និងការបើកដំណើរការនៃប្រព័ន្ធធនាគារកណ្តាលបានវាយលុកប្រាក់ចំណូលរបស់ខ្លួនរួចទៅហើយ។ នាពេលអនាគត ការចូលរួមក្នុង FPS ត្រូវបានគ្រោងទុកជាការចាំបាច់សម្រាប់ធនាគារទាំងអស់។ធនាគាររុស្ស៊ីរំពឹងថានឹងភ្ជាប់ធនាគារសំខាន់ៗទៅ FPS មុនថ្ងៃទី១ ខែកញ្ញា។ ប៉ុន្តែបើយោងតាមលោក Gref កិច្ចព្រមព្រៀងជាមួយធនាគារនៃប្រទេសរុស្ស៊ីស្តីពីការតភ្ជាប់ធនាគារ Sberbank ទៅនឹង FPS មិនទាន់បានសម្រេចនៅឡើយទេ។

image

image