ព័ត៌មាន

ស្មាតហ្វូន Galaxy A9 (2018) និង Galaxy J7 Pro ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពេលនេះចាប់ផ្តើមបញ្ចេញនូវការអាប់ដេតសុវត្ថិភាពប្រចាំខែកក្កដានេះ។​ស្មាតហ្វូន Galaxy A9 (2018) និង Galaxy J7 Pro គឺជាស្មាតហ្វូនចុងក្រោយបំផុតដែលដំណើរការនូវ Security Patch សម្រាប់ខែកក្កដាឆ្នាំ ២០១៩ នេះ។ សម្រាប់ patch នេះជួសជុលទៅលើបញ្ហាមួយចំនួននៅលើ Android OS ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមធ្វើការអាប់ដេតទៅលើ Galaxy A9 (2018) នៅក្នុងប្រទេសប៉ូឡូញ អ៊ីតាលី និងទីផ្សារជាច្រើនទៀត។ ការអាប់ដេតនេះគឺទៅលើ software versionA920FXXU2BSFB ដែលមានការពង្រឹងទៅលើកម្មវិធីកាមេរ៉ា និងមុខងារ Digital Wellbeing សម្រាប់ស្មាតហ្វូននេះ។

Galaxy J7 Pro ក៏ទទួលបាននូវការអាប់ដេតសុវត្ថិភាពប្រចាំខែនៅក្នុងប្រទេសជាច្រើនផងដែរជាមួយនឹង software versionJ730GDXU6CSF5 ។ អ្នកអាចចូលទៅឆែកមើលនៅក្នុង Settings app > Software update> Download and install ៕

image

image