ព័ត៌មាន

ស្មាតហ្វូន NOKIA TA-1155 ទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសរុស្សី

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលមានលេខម៉ូដែល TA-1155 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រនៅក្នុងប្រទេសរុស្សី។ សម្រាប់វិញ្ញាបនបត្រនេះគឺថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ នេះដែលវាទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រនោះ។ នេះគឺជាលើកទី ១ ដែលមានការបែកធ្លាយនូវលេខកូដនេះ ដូចនេះ វាប្រហែលជាសំដៅទៅលើស្មាតហ្វូន Nokia 5.2 ឬ​ប្រហែលជា Nokia 6.2 ។

យើងនៅរង់ចាំស្មាតហ្វូននេះសិន ដោយសារតែស្មាតហ្វូន Nokia 5.1 ទើបតែប្រកាសបង្ហាញខ្លួននៅក្នុងទីក្រុងមូស្គូហើយនោះ។ យើងធ្លាប់បានឃើញនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះរួចហើយដែលយើងអាចសន្និដ្ឋានបានថា នេះគឺជា Nokia 5 ជំនាន់ថ្មី ដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនៅក្នុងទីផ្សារពិភពលោកនៅក្នុងពេលឆាប់ៗនេះ។

image