ព័ត៌មាន

ប្រធានក្រុមហ៊ុន Vodafone និយាយថាចក្រភពអង់គ្លេសនឹងបាត់បង់ភាពជាអ្នកដឹកនាំទៅលើ 5G របស់ខ្លួនប្រសិនបើពួកគេសំរេចហាមឃាត់ក្រុមហ៊ុន Huawei

សមាជិកសភានៅចក្រភពអង់គ្លេសកំពុងតែពិភាក្សាអំពីការរឹតបន្តឹងលើក្រុមហ៊ុន Huawei ហើយសម្លេងស្រដៀងគ្នានេះត្រូវបានគេលឺចេញពីអ្នកនាំមុខសម្រាប់នាយករដ្ឋមន្រ្តីផងដែរ ប៉ុន្តែក្រុមហ៊ុន Vodafone បានចាប់ផ្តើមការព្រមានដល់មនុស្សទាំងនេះ និងផលវិបាកនៃការហាមឃាត់ក្រុមហ៊ុន Huawei ។

តាមការបញ្ជាក់របស់ NSTech អោយដឹងថា លោក Nick Jeffery នាយកប្រតិបត្តិក្រុមហ៊ុន Vodafone នៅក្នុងងចក្រភពអង់គ្លេសនិយាយថាការហាមឃាត់ទាំងស្រុងលើឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei នឹងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដោយពន្យឺតការដាក់ឱ្យដំណើរការបណ្តាញ 5G ។

លោកបានប្រាប់ NS Tech នៅពេលសួរអំពីសុន្ទរកថារបស់លោក Johnson ថា “5G គឺជាឱកាសមួយក្នុងចំណោមឱកាសមួយចំនួនតូចនៅពេលដែលចក្រភពអង់គ្លេសមានឱកាសក្លាយជាអ្នកដឹកនាំខាងហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យា និងឌីជីថល” ។

លោក Scott Petty ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vodafone និយាយថា “ប្រតិបត្តិករទាំងអស់ប្រើទូរស័ព្ទ Huawei ហើយដូច្នេះជំនួសឱ្យការនាំមុខនៃតំបន់អឺរ៉ុបនៅលើបច្ចេកវិទ្យា 5G យើងទាំងអស់គ្នានឹងចាប់ផ្តើមថយចុះ ប្រសិនបើមានការហាមឃាត់ត្រូវបានអនុវត្តមែននោះ”។

នៅថ្ងៃទី 3 ខែកក្កដា ក្រុមហ៊ុន Vodafone បានចាប់ផ្តើមសេវាកម្មបណ្តាញ 5G របស់ខ្លួននៅក្នុងទីក្រុងចំនួនប្រាំពីររួមមាន London, Liverpool, Manchester, Glasgow, Cardiff, Bristol និង Birmingham ។ ប្រតិបត្តិករនេះក៏បានបង្ហាញពីផែនការទិន្នន័យគ្មានដែនកំណត់ផងដែរដែលអតិថិជនអាចប្រើច្រើនតាមដែលពួកគេចូលចិត្តនៅលើបណ្តាញ 5G របស់ខ្លួន៕

image