ព័ត៌មាន

EMUI 9.1 ដំណើរការហើយនៅលើ Huawei P20 និង P20 Pro

កាលពីមុននេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមផ្ញើ EMUI 9.1 សម្រាប់ស្មាតហ្វូន Mate 20 Series ហើយឥឡូវនេះការអាប់ដេតថ្មីគឺអាចប្រើប្រាស់បាននៅលើស្មាតហ្វូន P20 និង P20 Pro ។ EMUI 9.1 ត្រូវបង្កើតឡើងសម្រាប់ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងវាមាន UI ថ្មីងាយស្រួលក្នុងការប្រើប្រាស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀតដូចជា GPU Turbo 3.0, EROFS file system, Huawei Vlog, AI Assitant និងជាច្រើនទៀត។ ដូចគ្នានេះផងដែរ ការអាប់ដេតនេះភ្ជាប់មកជាមួយ Patch សុវត្ថិភាពចុងក្រោយសម្រាប់ខែកក្កដាឆ្នាំ 2019 នេះ។

ស្មាតហ្វូន Huawei P20 និង P20 ទទួលបានកំណែ EMUI versions 9.1.0.311។ យើងបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពនេះនឹងដំណើរការនៅបណ្តាប្រទេសជាច្រើនទៀត ហើយវានឹងពង្រីកបន្ថែមទៀតទៅកាន់ប្រទេសផ្សេង។

អ្នកអាចចូលឆែកមើលបាននៅក្នុងអ Settings > System > Software update > Check for Updates ឬ HiCare app > tap on Update > click on the checkbox និងចុច Apply ៕

image

image