ព័ត៌មាន

រូបភាព Render របស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10+ បង្ហាញអំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់វា!

យើងបានបញ្ជាក់កាលពីប៉ុន្មានខែមុននេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបញ្ចេញនូវស្មាតហ្វូនចំនួន ២ ប្រភេទសម្រាប់ Galaxy Note 10 ។ រូបភាពរបស់ស្មាតហ្វូន 6.3-inch Galaxy Note 10 ត្រូវបានទម្លាយកាលពីពេលមុននេះ ហើយពេលនេះយើងទទួលបាននូវរូបភាព Render របស់ស្មាតហ្វូន 6.75-inch Galaxy Note 10+ ។

ព័ត៌មានបែកធ្លាយកាលពីពេលមុននេះបង្ហាញថា ស្មាតហ្វូន Galaxy Note 10+ នឹងមានកាមេរ៉ាភ្លោះខាងមុខដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10+ ដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺជាកាមេរ៉ាបញ្ឈរ ៣ គ្រាប់ដែលមានបន្ថែមជាមួយនឹងសេនស័រ ToF sensor ហើយវាប្រហែលជាមិនមានសេនស័រវាស់ចង្វាក់បេះដូងនោះទេនៅផ្នែកខាងក្រោយរបស់វានោះ។

ស្មាតហ្វូននេះប្រហែលជាបោះបង់ចោលនូវប៊ូតុងជំនួយការឆ្លាតវៃ Bixby smart assistant ហើយវានឹងប្រើប្រាស់ពណ៌ Gradient ដ៏ស្រស់ស្អាត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អ្វីនៅឡើយទេអំពីស្មាតហ្វូន Galaxy Note 10/10+ ប៉ុន្តែវានឹងបង្ហាញខ្លួននៅថ្ងៃទី ៧ ខែសីហាខាងមុខនេះនៅទីក្រុងញ៉ូវយ៉ក៕

image

image