ព័ត៌មាន

មេរោគ “MobonoGram ២០១៩” ឆ្លងទៅកាន់អ្នកប្រើប្រាស់នៅប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក

គេរកឃើញថា កម្មវិធីមេរោគ ‘MobonoGram ២០១៩’  បង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ កម្មវិធីនេះ ផ្សាយខ្លួនឯងជាកម្មវិធី Telegram មិនផ្លូវការ ដែលអាចទាញយកបានពី Google Play Store។

តើអ្វីទៅជាលក្ខណៈរបស់វា?

យោងតាមប្រភពរបាយការណ៍ពីក្រុមអ្នកស្រាវជ្រាវ Symantec បង្ហាញថា កំណែ Telegram មិនផ្លូវការ(មានមេរោគ MobonoGram២០១៩) ត្រូវគេប្រើដើម្បីចែកចាយមេរោគមានឈ្មោះថា Android.Fakeyouwon។ កម្មវិធីមានមេរោគទទួលបានការទាញយកប្រហែល១០០.០០០ដង មុនពេលវាត្រូវគេដកចេញ។ កម្មវិធីនេះមានអ្នកប្រើប្រាស់ច្រើននៅក្នុងតំបន់ ដែលកម្មវិធី Telegram ផ្លូវការត្រូវគេហាមឃាត់មិនឱ្យប្រើប្រាស់  ហើយកម្មវិធីនោះនាំមកជាមួយលក្ខណៈពិសេសជាច្រើនទៀត។

អ្នកស្រាវជ្រាវកត់បញ្ជាក់ថា អ្នកអភិវឌ្ឍន៍បញ្ចូលមេរោគទៅក្នុងកម្មវិធីមុនពេលផ្សាយវានៅក្នុង Play Store ។ អ្នកស្រាវជ្រាវនិយាយថា “ខណៈពេលដែលកម្មវិធី Telegram ផ្តល់មុខងារជាកម្មវិធីផ្ញើសារមូលដ្ឋាន យើងក៏រកឃើញថា វាក៏កំពុងដំណើរការសេវាកម្មមួយចំនួននៅលើឧបករណ៍ ដោយអ្នកប្រើប្រាស់កម្មវិធីមិនបានដឹងខ្លួនទេ ដូចជាការទាញយក និងរុករកលើគេហទំព័រមានបង្កប់មេរោគ” ។

សក្តានុពលមេរោគ

កម្មវិធីព្យាបាទនេះភ្ជាប់មកជាមួយមុខងារ &#039Autostart&#039 ដែលអាចបើកដំណើរការកម្មវិធីដោយខ្លួនឯងមិនចាំបាច់រង់ចាំការអនុញ្ញាតពីអ្នកប្រើប្រាស់។ កម្មវិធីនេះក៏បន្ថែមមកជាមួយសេវាកម្មផ្សេងទៀត ដែលដែលអ្នកប្រើប្រាស់ពុំបានដឹងខ្លួន។  នៅពេលសេវាកម្មទាំងនេះចាប់ផ្តើមដំណើរការនៅក្នុងផ្ទៃខាងក្រោយ(background) ពួកគេអាចចូលប្រើបណ្តាញម៉ាស៊ីនមេដែលជ្រើសរើសដំណើរការឆ្លើយតបដោយប្រើ URL, ភ្នាក់ងារប្រើប្រាស់ និងលេខកូដ JavaScript ចំនួនបី។  

URL ត្រូវគេប្រើដើម្បីប្តូរទិសដៅរបស់អ្នកប្រើប្រាស់ឱ្យចូលទៅទំព័រក្លែងបន្លំដែលគេអះអាងថា ជាគេហទំព័រហ្គេម ឬគេហំទំព័រសម្រាប់មនុស្សពេញវ័យ។ ក្រៅពីនេះ ក្រុមអ្នកស្រាវ​ជ្រាវថែមទាំងរកឃើញថា មាន URL មួយចំនួនដែលបង្កើតឱ្យមានសំណើរសុំគ្មានដែនកំណត់ឱ្យអ្នកប្រើប្រាស់ចូលទៅប្រើគេហទំព័រមេរោគផ្សេងៗ។ សកម្មភាពបែបនេះអាចធ្វើឱ្យថ្មរបស់ឧបករណ៍របស់អ្នកឆាប់អស់ ហើយអាចបណ្តាលឱ្យឧបករណ៍ផ្ទុះផងដែរ។

កម្មវិធីព្យាបាទមួយផ្សេងទៀតនៅលើប្លុក(block)

ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវរបស់ Symantec ក៏ប្រទះកម្មវិធីផ្ញើសារសង្គមមួយមានឈ្មោះថា កម្មវិធី Whatsgram ផងដែរ។ កម្មវិធីនេះផ្សព្វផ្សាយដោយអ្នកអភិវឌ្ឍន៍ RamKal ដូចគ្នា ដែលជាអ្នកបង្កើតមេរោគ “ MobonoGram 2019 ”។

image

image