ព័ត៌មាន

កម្មវិធី WhatsApp និង Telegram រងគ្រោះដោយសារតែកំហុសឆ្គងនៅលើ ‘Media File Jacking’

ព័ត៌មានសង្ខេប៖កំហុសលើបណ្តាញអាចអនុញ្ញាតឱ្យអ្នកគំរាមកំហែងរៀបចំ និងបង្ហាញឯកសារលើបណ្តាញ WhatsApp និង Telegram។ កំហុសឆ្គងកើតចេញពីរបៀបដែលឯកសារ(media files) ផ្ទុកនៅលើកម្មវិធីផ្ញើសារទាំងនេះ។ ការស្រាវជ្រាវថ្មីបង្ហាញថា WhatsApp និង Telegram រងផលប៉ះពាល់ពីកំហុសថ្មីមួយមានឈ្មោះថា Media File Jacking ។ គុណវិបត្តិរបស់វាអាចអនុញ្ញាតឱ្យអ្នកគំរាមកំហែងរៀបចំ និងចូលទៅទាញយកឯកសារក្នុងកម្មវិធី WhatsApp និង Telegram ។

បញ្ហា៖ការស្រាវជ្រាវថ្មីបង្ហាញថា WhatsApp និង Telegram រងផលប៉ះពាល់ពីកំហុសថ្មីមួយមានឈ្មោះថា Media File Jacking។ គុណវិបត្តិរបស់វាអាចអនុញ្ញាតឱ្យអ្នកគំរាមកំហែងរៀបចំ និងចូលទៅទាញយកឯកសារក្នុងកម្មវិធី WhatsApp និង Telegram។

ផលប៉ះពាល់៖កំហុសនោះថែមទាំងអាចឱ្យអ្នកវាយប្រហារទាញយកព័ត៌មានសំខាន់ៗដូចជារូបថតផ្ទាល់ខ្លួន វីឌីអូរ ឯកសារក្រុមហ៊ុន វិក័យប័ត្រ និងកំណត់ត្រាសម្លេងផ្សេងៗ។  ក្រុមអ្នកស្រាវជ្រាវនិយាយថា “អ្នកវាយប្រហារ(Hacker)អាចទាញយកផលប្រយោជន៍ពីទំនាក់ទំនងនៃទំនុកចិត្តរវាងអ្នកផ្ញើ និងទទួលដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬបំផ្លាញប្រយោជន៍អ្នកដ៏ទៃ”។

ដំណោះស្រាយបញ្ហា

អ្នកប្រើប្រាស់កម្មវិធីទាំងនេះ(WhatsApp និង Telegram ) ត្រូវគេណែនាំឱ្យធ្វើការផ្លាស់ប្តូរការកំណត់របស់ពួកគេនៅក្នុង media storage ។  

  1. នៅលើកម្មវិធី WhatsApp អ្នកអាចចូលទៅបិទមុខងារ ‘Media Visibility’ ។

  2. នៅលើ Telegram អ្នកអាចចូលទៅបិទមុខងារ ‘Save to Gallery’

image

image