ព័ត៌មាន

ប៉ាតង់កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei បង្ហាញពីការរចនាកាមេរ៉ាក្រោមអេក្រង់ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បង្កើតដំណោះស្រាយកាមេរ៉ាខាងមុខផ្សេងៗគ្នាទៅលើស្មាតហ្វូនរបស់ខ្លួនដើម្បីទទួលបានសមាមាត្រពេញអេក្រង់ ហើយប៉ាតង់ថ្មីមួយបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងស្វែងរកវិធីថ្មីថ្មីមួយលើរឿងនេះផងដែរ។

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដាក់ពាក្យបណ្តឹងប៉ាតង់ថ្មីនៅការិយាល័យប៉ាតង់ និងស្លាកសញ្ញាអាល្លឺម៉ង់ដែលបង្ហាញពីចំណុចប្រទាក់ថ្មីសម្រាប់ស្មាតហ្វូន និងបង្ហាញតំបន់រាងជារង្វង់ស្រដៀងទៅនឹងរន្ធដោតរន្ធប្រហោង Punch-Hole ប៉ុន្តែការរចនារបស់វាគឺសំដៅទៅលើបច្ចេកវិទ្យាកាមេរ៉ាដែលស្ថិតនៅក្រោមអេក្រង់ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Winfuture ។

សម្រាប់គំនូសព្រាងនេះត្រូវដាក់បញ្ចូលក្នុងប៉ាតង់បង្ហាញពីរបៀបដែលជ្រុងខាងឆ្វេងនៅខាងលើនៃអេក្រង់មានការផ្លាស់ប្តូររូបរាងយោងទៅតាមសេណារីយ៉ូផ្សេងគ្នាដូចជាការហៅទូរស័ព្ទ ការប្រើប្រាស់កាមេរ៉ា ការរំលឹកទៅលើការជូនដំណឹង និងនៅក្នុងពេលទំនេរ។ នៅក្នុងករណីខ្លះ កាមេរ៉ាត្រូវលាក់ទាំងស្រុងនៅក្រោមអក្សរអត្ថបទ និងកន្លែងផ្សេងទៀតផងដែរ។ កាលពីខែមុនលោក Zhao Ming អគ្គនាយករបស់ក្រុមហ៊ុន Honor បញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការលើគំរូកាមេរ៉ា Selfie ក្រោមអេក្រង់ដែលឆាប់ៗនេះនឹងបង្ហាញខ្លួននៅលើទីផ្សារផងដែរ៕

image

image