ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA ជាច្រើនម៉ូដែលមកដល់ទីផ្សារប្រទេសហ្វីលីពីនហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nokia Mobile ពេលនេះប្រកាសដាក់លក់ស្មាតហ្វូន Nokia Android ស៊េរីថ្មីជាច្រើននោក្នុងប្រទេសហ្វីលីពីនហើយ។ សម្រាប់ប្រទេសដែនកោះមួយនេះគឺស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលមានប្រជាជនប្រហែលជា 100 លាននាក់ ហើយជាទីផ្សារមួយដែលគួរអោយចាប់អារម្មណ៍ខ្លាំងផងដែរ។

ស្មាតហ្វូនស៊េរីថ្មីដែលបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននេះគឺរួមមានស្មាតហ្វូន  Nokia 8.1, Nokia 3.2 និង  Nokia 2.2 ។ ស្មាតហ្វូនNokia 8.1 នេះមានតម្លៃ 19,990 Php (€348), Nokia 3.2 មានតម្លៃ 7,990 Php (€139), និង Nokia 2.2 មានតម្លៃ  5,990 Php (€104) ។

ស្មាតហ្វូននេះអាចរកទិញបានចាប់ពីថ្ងៃទី១៩ ខែកក្កដានេះ ហើយអតិថិជនដែលទិញស្មាតហ្វូននេះនឹងទទួលបាននូវកាដូជាច្រើនថែមទៀត។ សម្រាប់អតិថិជន ៧០០ នាក់ដែលទិញស្មាតហ្វូន Nokia 8.1 ទទួលបាននូវ Voucher សម្រាប់ធ្វើដំណើរ និង VIP Card សម្រាប់សេវាកម្មជាច្រើនក្រោយការលក់ និងការដឹកជញ្ជូនឥតគិតថ្លៃថែមទៀត។

ស្មាតហ្វូន  3.2 មានភ្ជាប់ជាមួយនឹង Shopee voucher ដែលមានតម្លៃ 1,000 Php ។ Nokia 8.1 រកទិញបានផ្តាច់មុខនៅហាង Lazada, Nokia 3.2 នៅហាង Shopee និងស្មាតហ្វូន  Nokia 2.2 នឹងអាចរកទិញបានសម្រាប់ទីផ្សារជាច្រើនកន្លែងនៅក្នុងប្រទេសនេះ!

image

image