ព័ត៌មាន

Nokia 4.2 ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ក្នុងព្រះរាជាណាចក្រកម្ពុជា! តម្លៃល្អហើយ ថែមកាដូដ៏ពិសេសទៀតផង!

បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងសម្រាប់ស្តុកទី ១​ និងស្តុកទី ​២  របស់ Nokia 4.2 រួចមកឥឡូវនេះក្រុមហ៊ុនបញ្ជាក់ថា ស្តុកថ្មីរបស់ Nokia 4.2 បានមកដល់ទីផ្សារព្រះរាជាណាចក្រកម្ពុជាទៀតហើយ។ មូលហេតុចម្បងដែលធ្វើអោយស្មាតហ្វូន Nokia 4.2 នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើននោះគឺដោយសារតែការរចនារូបរាងកញ្ចក់មុខក្រោយយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងកាលីបទាន់សម័យស៊ីវិល័យបំផុត ហើយវាបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃដូចជា Google Assistant និង​Face Unlock សម្រាប់ធ្វើការដោះសោរបានលឿនថែមទៀត។​

image

image

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានវត្តមាននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រមាណតែជាងមួយខែប៉ុណ្ណោះ ស្មាតហ្វូនជំនាន់ថ្មី Nokia 4.2 នេះគឺពិតជាទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងច្រើនសន្ធឹកសន្ធាប់លើសលប់ពីសំណាក់អតិថិជនដែលភាគច្រើនសុទ្ធតែជាយុវវ័យ និងមនុស្សវ័យកណ្តាលដែលសុទ្ធតែស្គាល់ម៉ាកយីហោ Nokia គ្រប់ៗគ្នានោះ។ Nokia 4.2 មានតម្លៃម៉ាអេមត្រឹមតែ $155 តែប៉ុណ្ណោះថែមជូនកង្ហារដ៏ស្រស់ស្អាតរួមជាមួយនឹងការធានារយៈពេល ១ ឆ្នាំពីក្រុមហ៊ុន NOKIA ថែមទៀត។ នេះពិតជាតម្លៃមួយដ៏ល្អសមរម្យបំផុតក្នុងការប្រើប្រាស់។

 ស្វែងយល់អំពីលក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន Nokia 4.2

ស្មាតហ្វូន Nokia 4.2 មានវិមាត្រត្រឹមតែ 149 x 71.3 x 8.4 mm និងទម្ងន់ 161 g ស្រាលនៅក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរថែមទៀត។ Nokia 4.2 មានអេក្រង់ប្រភេទ IPS LCD ទំហំ 5.71’’ ដែលមានកម្រិតភាពច្បាស់ 720 x 1520 pixels និងទ្រទ្រង់ 16 លានពណ៌ថែមទៀត។

image

Nokia 4.2 មានម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ និងដំណើរការលឿនថែមទៀត។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm SDM439 Snapdragon 439 (12 nm) ដែលមានអង្គគណនា Octa-core (2×2.0 GHz Cortex-A53 & 6×1.45 GHz Cortex A53) និងក្រាហ្វិកកាត Adreno 505 ថែមទៀត។ វាពិតជាលឿនក្នុងការប្រើប្រាស់មែនទែន។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ចុងក្រោយបំផុតរបស់ Google ដែលមានការធានាទៅលើការអាប់ដេត OS រយៈពេល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែរយៈពេល ៣ ឆ្នាំថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB សម្រាប់ផ្ទុកទិន្នន័យ រូបភាព វីដេអូ ឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 400GB ថែមទៀត។ សម្រាប់ការដំណើរការកម្មវិធី Facebook, Instagram, YouTube និងហ្គេមជាច្រើនទៀតដោយគ្មានបញ្ហាអ្វីនោះទេ។ សម្រាប់ការលេងហ្គេមដូចជា PUBG, Rules of Survival, Mobile Legend គឺដំណើរការយ៉ាងធូររលូនមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។

image

បើនិយាយអំពីកាមេរ៉ាវិញនោះ គឺថាថតរូបភាព វីដេអូច្បាស់ម៉ាអេមម៉ង់។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Nokia 4.2 ជាប្រភេទកាមេរ៉ាភ្លោះទំហំ 13MP (f/2.2) + 2MP អមជាមួយនឹងភ្លើង LED Flash និងការទ្រទ្រង់វីដេអូកម្រិត 1080p@30fps ថែមទៀត។ នៅក្រោមកាមេរ៉ារបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការពារសុវត្ថិភាពខ្ពស់បំផុត។ បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះមានទំហំ 8MP (f/2.0) ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 3000 mAh ដែលប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។ 

image

អ្វីដែលរឹតែពិសេសជាងនេះទៀតនោះគឺបច្ចេកវិទ្យាស្កេនមុខដោះសោរ ឬ Face Unlock ដែលជាបច្ចេកវិទ្យាមួយដែលជួយសម្រួលក្នុងការដោះសោរស្មាតហ្វូនបានលឿនដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់នោះទេ។ គ្រាន់តែក្រឡេកមើលវាភ្លាម ដោះសោរភ្លែត លឿនណាស់ អ៊ែមក្នុងការប្រើប្រាស់ណាស់!​ Nokia 4.2 ក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរសម្រាប់ការពារទិន្នន័យសំខាន់ៗរបស់អ្នកផងដែរ។ Nokia 4.2 សមត្ថភាពខ្លាំងមិនធម្មតានោះទេដោយសារតែវាភ្ជាប់ជាមួយនឹងភ្លើងបញ្ចូនសារសំខាន់ Notification LED ដែលស្ថិតនៅលើប៊ូតុង Google Assistant ដូចនេះនៅពេលដែលអ្នកប្រើប្រាស់ឃើញមានភ្លើងនៅលើប៊ូតុង Google Assistant នោះ អ្នកនឹងដឹងថា មានអ្នកណាបញ្ចូនដំណឹងសំខាន់មកអ្នកជាក់ជាមិនខាន។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុតហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។

ចង់បានរបស់ល្អ ស្រស់ស្អាត ខ្លាំងរឹងមាំក្នុងការប្រើប្រាស់ កុំភ្លេច Nokia 4.2 ណា! ស្មាតហ្វូនស៊េរីថ្មីនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃសមរម្យត្រឹមតែ $155 និងថែមជូនកង្ហារដ៏ស្រស់ស្អាតមួយទៀត! លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!