ព័ត៌មាន

ក្រុមហ៊ុន Samsung ​ធ្វើការផលិតទ្រង់ទ្រាយធំទៅលើរ៉េមទំហំ 12GB មុនព្រឹត្តិការណ៍បង្ហាញវត្តមាន Galaxy Note 10

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រកាសអំពីការផលិតទ្រង់ទ្រាយធំទៅលើរ៉េម 12Gb LPDDR5 mobile DRAM​ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ។ វាមានមុខងារសម្រាប់ដំណើរការនូវសេវាកម្ម 5G និងមុខងារ AI ជាច្រើនទៀត។ ស្មាតហ្វូន Galaxy Note 10 គឺជាស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះ។

12Gb RAM ត្រូវគេរំពឹងថានឹងប្រើប្រាស់នៅលើ Galaxy Note 10 ។ ស្មាតហ្វូននេះប្រហែលជាមានម៉េមូរីក្នុងម៉ាស៊ីនដល់ទៅ 1TB ។ ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូននេះនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែសីហាខាងមុខនេះ។

សម្រាប់បន្ទះឈីបថ្មីនេះគឺទើបតែបង្ហាញខ្លួនបាន ៤ ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Samsung ចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើ 12Gb LPDDR4X ជំនាន់មុននេះនៅក្នុងខែមីនា។ វាដំណើរការនួវ 10nm ដែលមានកម្រិត 5,500 MB/s លឿនជាង 4266 Mb/s LPDDR4X ចំនួន 1.3 ដង។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ខ្លួននឹងធ្វើការផលិតនូវរ៉េមទំហំ 16Gb LPDDR5 mobile DRAM នៅក្នុងឆ្នាំនេះផងដែរ៕

 image

image