ព័ត៌មាន

ចំណុចរងគ្រោះនៅក្នុង Bluetooth communication protocol ធ្វើអោយឧបករណ៍ iOS និង Windows 10 ស្ថិតនៅក្នុងភាពគ្រោះថ្នាក់

ព័ត៌មានសង្ខេប៖ចំណុចខ្សោយរបស់ប៊្លូធូ(Bluetooth) ប៉ះពាល់ដល់ទូរស័ព្ទ iPhone   iPad   នាឡិកា Apple  កុំព្យូទ័រ និងកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Microsoft។ កំហុសនោះអាចត្រូវប្រើប្រាស់ដើម្បីយកការណ៍លើឧបករណ៍របស់អ្នកប្រើប្រាស់ និងប្រមូលទីតាំង  រួមទាំងលេខសម្គាល់របស់ពួកគេបើទោះបីជាមានប្រព័ន្ធការពារពីប្រព័ន្ធប្រតិបត្តិការដើម។ កំហុសក្នុងប៊្លូធូអាចអនុញ្ញាតឱ្យអ្នកវាយប្រហារលួចស្តាប់នៅលើឧបករណ៍របស់អ្នកប្រើ។ កំហុសនេះប៉ះពាល់ដល់ម៉ាស៊ីនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 និង iOS ។

តើកំហុសនោះជាអ្វី?

នៅក្នុងក្រដាសស្រាវជ្រាវមួយមានចំណងជើងថាTracking Anonymized Bluetooth Devices  ដោយអ្នកស្រាវជ្រាវលោក David Starobinski និងលោក Johannes Becker បង្ហាញថា ភាពងាយរងគ្រោះរបស់ប៊្លូធូសប៉ះពាល់ដល់ទូរស័ព្ទ iPhone   iPad   នាឡិការបស់ក្រុមហ៊ុន Apple កុំព្យូទ័រ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Microsoft ។

គុណវិបត្តិនេះអាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើឧបករណ៍របស់អ្នកប្រើប្រាស់ និងប្រមូលទីតាំង  អត្តសញ្ញាណរបស់ពួកគេទោះបីជាមានកិច្ចការពារពីប្រព័ន្ធប្រតិបត្តិការដើមក៏ដោយ។  បើយោងតាមប្រភពព័ត៌មានពីក្រុមអ្នកស្រាវជ្រាវឧបករណ៍ប៊្លូធូជាច្រើនដែលប្រើអាសយដ្ឋាន MAC ផ្សព្វផ្សាយពីវត្តមានរបស់ពួកគេដើម្បីការពារការតាមដានរយៈពេលយូរ។  ទោះជាយ៉ាងណាក៏ដោយ​លក្ខណៈពិសេសនេះអាចត្រូវគេបំពានដើម្បីចៀសវាងមិនអោយអាសយដ្ឋានទាំងនេះតាមដានលើឧប​ករណ៍ជាក់លាក់។

អ្នកស្រាវជ្រាវគ្រប់គ្រងការកេងប្រវ័ញ្ចបានដោយជោគជ័យ ដោយបង្កើត​ក្បួនដោះស្រាយថ្មី ហៅថាក្បួនដោះស្រាយអាសយដ្ឋាន(address-carryover algorithm ) ។ ក្បួនដោះស្រាយគឺអាចទាញយកផលប្រយោជន៍ពីការផ្ទុកទិន្នន័យ និងដោះស្រាយការផ្លាស់ប្តូរដើម្បីសម្រេចបាននូវការតាមដានតាមរយះអាសយដ្ឋានឧបករណ៍។ ” ឯកសារស្រាវជ្រាវសរសេរថា “ក្បួនដោះស្រាយមិនតម្រូវឱ្យមានការអ៊Iនគ្រីបសារ ឬការបំបាត់សុវត្ថិភាពប៊្លូធូសតាមវិធីណាទេ ពីព្រោះវាផ្អែកលើចរាចរណ៍សាធារណៈដែលមិនបានអ៊ីនគ្រីប”។

គួរកត់សម្គាល់

ក្នុងអំឡុងពេលពិសោធន៍ ក្រុមអ្នកស្រាវជ្រាវកំណត់លើឧបករណ៍របស់ក្រុមហ៊ុន Apple និង Microsoft ដើម្បីវិភាគលើបណ្តាញផ្សាយពាណិជ្ជកម្ម BLE ។ ក្នុងរយៈពេលមួយ  ពួកគេប្រមូលឯកសារផ្សព្វផ្សាយ និងឯកសារកំណត់ហេតុ។ ពួកគេក៏អាចប្រមូលយករចនាសម្ព័ន្ធឯកសារទិន្នន័យ ដែលបង្ហាញពីលេខសម្គាល់អត្តសញ្ញាណរបស់ឧបករណ៍ផងដែរ។

image

image