ព័ត៌មាន

កម្មវិធី FaceApp អាចប្រឈមនឹងការស៊ើបអង្កេតរបស់ FBI, FTC លើបញ្ហាសុវត្ថិភាព

កម្មវិធី FaceApp របស់កំពុងប្រឈមនឹងការពិនិត្យពិច័យពីព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយលោក Chuck Schumer។សមាជិកព្រឹទ្ធសភាបានស្នើសុំឱ្យ FBI និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធបើកការស៊ើបអង្កេតលើសន្តិសុខនិងសុវត្ថិភាពលើកម្មវិធី AI photo-editing ដែលបង្កើតដោយរុស្សី។

នៅក្នុងសំបុត្រសាធារណៈមួយទៅកាន់ប្រធានការិយាល័យ FBI លោក Christopher Wray និងលោក Joe Simons ប្រធាន FTC លោក Schumer បាននិយាយថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការការពារទិន្នន័យដែលត្រូវបានប្រមូលផ្តុំព្រមទាំងថាតើអ្នកប្រើដឹងថានរណាអាចចូលប្រើវាបាន។លោក Schumer បានស្នើសុំ FBI ឲ្យវាយតម្លៃថាតើទិន្នន័យណាខ្លះដែលបានបញ្ជូនទៅផ្ទុកនៅក្នុង FaceApp ហើយអាចធ្លាក់ចូលក្នុងដៃរបស់រដ្ឋាភិបាលរុស្ស៊ីឬយ៉ាងណា។ លោកក៏បានស្នើឱ្យ FTC ពិនិត្យមើលថាតើមាន “ការការពារសុវត្ថិភាពគ្រប់គ្រាន់” នៅនឹងកន្លែងដើម្បីការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

FTC បានបញ្ជាក់ថាខ្លួនបានទទួលលិខិតរបស់លោក Schumer ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។ FBI ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានផ្ញើការប្រុងប្រយ័ត្នផ្នែកសន្តិសុខ កាលពីថ្ងៃពុធជំរុញឱ្យប្រជាជនមិនប្រើកម្មវិធីនេះបើយោងតាម CNN ។

“កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើធ្វើការផ្លាស់ប្តូររូបភាពខុសៗ គ្នាលើរូបថតមនុស្សដូចជាមនុស្សវ័យក្មេងទៅចំណាស់។ ការជូនដំណឹងផ្នែកសន្តិសុខពីលោក Bob Lord ប្រធានមន្រ្តីសន្តិសុខរបស់ DNC FaceApp ត្រូវបានបង្កើតឡើងដោយរុស្ស៊ីអាចនឹងមានហានិភ័យ។FaceApp បានកើនឡើងប្រជាប្រិយភាពថ្មីជាមួយ #AgeChallenge ។  កម្មវិធីនេះអនុញ្ញាតឱ្យអ្នកថតរូបឬជ្រើសរើសរូបថតដែលមានស្រាប់ហើយអនុវត្តដោយ AI ដែលធ្វើឱ្យអ្នកមើលទៅចាស់។

ក្រុមហ៊ុនផលិតកម្មវិធីបានឆ្លើយតបទៅនឹងការព្រួយបារម្ភលើភាពជាឯកជន អំពីរបៀបដែលពួកគេគ្រប់គ្រងរូបថតរបស់អ្នកប្រើ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដែលបដិសេធថាមិនមានការប្រព្រឹត្តល្មើសលើទិន្នន័យអ្នកប្រើ។

image

image

image