ព័ត៌មាន

តិចអត់ដឹងទៅ នេះគឺជារូបភាពរបស់ស្មាតហ្វូនក្លែងក្លាយចម្លងពី Huawei P30 Pro ទេ!

ក្រុមហ៊ុន Huawei គឺជាអ្នកគ្រប់គ្រងធំបំផុតតែមួយនៅក្នុងទីផ្សារប្រទេសចិន និងរួមបញ្ចូលជាមួយការលក់របស់ក្រុមហ៊ុន Honor (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei) ការដឹកជញ្ជូនរបស់ក្រុមហ៊ុននេះមានកំណើនកើនឡើងលើសពីគូប្រជែងរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនមានបញ្ហាប្រឈមមួយទៀតគឺឈ្មោះនៃស្មាតហ្វូន “ក្លែងក្លាយ” ដែលចម្លងតាមស្មាតហ្វូនប្រណិតរបស់ខ្លួនផងដែរ។

កាលពីពេលថ្មីៗនេះ ស្មាតហ្វូនក្លែងក្លាយរបស់ Huawei P30 Pro បានបង្ហាញខ្លួនក្នុងចំណោមអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិនដែលព្យាយាមចម្លងយ៉ាងល្អបំផុតពីស្មាតហ្វូន P30 Pro ពិតប្រាកដជាមួយនឹង “LEICA” ដែលត្រូវផ្លាស់ប្តូរទៅជា “LEIOA” និង “HUAWEI” ទៅ HWEI ។

ប្រភេទទូរស័ព្ទដែលចម្លងនេះក៏អាចរកទិញបាននៅក្រៅប្រទេសចិនផងដែរ។ ដូច្នេះនៅពេលណាដែលអ្នកទិញស្មាតហ្វូនត្រូវប្រាកដថា អ្នកអាចទៅដល់អ្នកលក់ដែលមានសិទ្ធិ ឬពិនិត្យមើលអោយច្បាស់លាស់ជាមុនអំពីទូរស័ព្ទនេះ កុំអោយមានការខាតបង់ប្រាក់ទិញបានរបស់ក្លែងក្លាយ៕

image

image