ព័ត៌មាន

ប្រទះឃើញរូបភាពមួយសន្លឹកដែល NOKIA 230 ដំណើរការនូវ Android OS

នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូននោះ សម្រាប់ទូរស័ព Feature Phone របស់អ្នកប្រហែលជាក្លាយជាវត្ថុក្មេងលេងជាក់ជាមិនខាន។ សម្រាប់ទីផ្សារនៃ Feature Phone គឺមិនធំធេងនោះទេ ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនងាកទៅផ្តោតនៅលើស្មាតហ្វូនវិញនោះ។ Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានចំណែកទីផ្សារ Feature Phone ធំជាងគេបំផុត ហើយក្រុមហ៊ុន HMD ក៏អាចរកប្រាក់ចំណេញពីទូរស័ព្ទនេះផងដែរ។

Feature Phone មានលក្ខណៈសម្បតិ្តពិសេសៗដូថជាថ្មប្រើប្រាស់បានយូរ និងរូបរាងតូចក្នុងការប្រើប្រាស់ ហើយតម្លៃគឺទាបថែមទៀត។ Nokia គឺមានប្រព័ន្ធប្រតិបត្តិការ s40 OS ដែលអាចដំនើរការទៅលើកម្មវិធី Apps ជាច្រើនដូចជា Whatsapp ជាដើម។ Kai OS និង Jolla ជាមួយនឹង Sailfish OS ក៏ត្រូវបានឌីស្សាញសម្រាប់ Feature Phone ផងដែរ។

9to5Google ទើបតែបង្ហោះនូវរូបភាពមួយសន្លឹករបស់ Feature Phone ដែលដំណើរការនូវ Android OS ហើយផ្អែកទៅលើ Keys របស់វានោះវាស្រដៀងទៅនឹង Nokia 230។ ទូរស័ព្ទនេះនេះគឺរឹងមាំមែនទែនក្នុងការប្រើប្រាស់។ អ្នកអាចដឹងថាវាគឺជា Android ដោយសារតែវាមាន camera, chrome និង YouTube icons នៅលើHome Page តែម្តង។

Nokia Mobile និង Google ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធិ ហើយយើងក៏ធ្លាប់បានឃើញនូវ Nokia Feature Phone ជាច្រើនបង្ហាញខ្លួននៅក្នុង Google’s CES2019 ផងដែរ។ តើអ្នកយល់យ៉ាងម៉េចវិញបើ Feature Phone នេះប្រើប្រាស់នូវ Android OS វិញនោះ?

image

image