ព័ត៌មាន

តើនេះគឺជាស្មាតហ្វូនស៊េរីថ្មី NOKIA 7.2 មែនទេ?

ថ្មីៗនេះ វាមានការបែកធ្លាយនូវរូបភាព Render របសស្មាតហ្វូនស៊េរីថ្មីមួយដែលមានឈ្មោះហៅថា Nokia 7.2 នៅលើបណ្តាញសង្គម Twitter ចេញពី Slashleaks ។ ស្មាតហ្វូនស៊េរីថ្មីនេះដែលបង្ហាញខ្លួននៅក្នុងរូបភាព Render នេះគឺមានអេក្រង់ដែលមានគែមស្តើងមែនទែន Tear-Drop Notch ជាមួយនឹងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ជាមួយនឹងភ្លើង LED ដែលស្រដៀងគ្នាទៅនឹងរូបភាពមួយដែលមានឈ្មោះថា  Daredevil ។

សម្រាប់កាមេរ៉ានេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនម៉ូដែល Nokia (Lumia) ជំនាន់មុនដូចជា Lumia 830, Lumia 1020 ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺកោង។ Nokia 7.2 អាចនឹងមានប៊ូតុង ៣ គ្រាប់នៅគែមផ្នែកខាងស្តាំគឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទ ហើយវាក៏មាន Google Assistant button ស្ថតនៅគែមផ្នែកខាងឆ្វេង។

ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5 mm headphones jack នៅផ្នែកខាងលើ និងរន្ធដោត USB Type C jack នៅផ្នែកខាងក្រោមរបស់វាថែមទៀត៕

image

image