ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញ EMUI 10 / Android Q នៅថ្ងៃទី 9 ខែសីហា

ថ្មីៗនេះ វាត្រូវគេបញ្ជាក់ថានៅក្នុងសន្និសីទអ្នកអភិវឌ្ឍកម្មវិធីHuawei Developer Conference នាពេលខាងមុខនេះ ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការកំណែថ្មីនៃ EMUI ។ នៅក្នុងការបើកសុន្ទរកថារបស់ព្រឹត្តិការណ៍ HDC 2019 ក្រុមហ៊ុន Huawei បន្ថែមនូវ EMUI 10.0 ក្នុងកាលវិភាគសំខាន់របស់ខ្លួនជាមួយនឹងស្លាកនៃ “ការផ្សារភ្ជាប់អនាគតរបស់ពិភពលោក” ។

សុន្ទរកថារបស់ EMUI 10 នឹងត្រូវផ្តល់ដោយលោកDr. Wang Chenglu ប្រធានផ្នែកវិស្វកម្មកុំព្យូទ័រក្រុមហ៊ុន Huawei Consumer Business Group ។EMUI 10 មានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android 10 (Q) ដែលបច្ចុប្បន្នស្ថិតនៅក្រោមការសាកល្បងbeta និងត្រូវរំពឹងទុកថានឹងមានស្ថេរភាពពេញលេញនៅក្នុងខែសីហាខាងមុខនេះដែលជាព្រឹត្តិការណ៍ HDC 2019 ។សន្និសីទអ្នកអភិវឌ្ឍន៍Huawei Developer Conference 2019 ត្រូវគេកំណត់ពេលពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែសីហានេះ៕

image

image