ព័ត៌មាន

EMUI 9.1 ជាមួយនឹង Ark Compiler សម្រាប់ស្មាតហ្វូន Mate 20 Series ដំណើរការហើយនៅក្នុងប្រទេសចិន

ការដំណើការទៅលើ EMUI 9.1 សម្រាប់ស្មាតហ្វូនស៊េរី Mate 20 ចាប់ផ្តើមហើយកាលពីខែមុន និងនាំមកនូវលក្ខណៈថ្មីៗសម្រាប់ស្មាតហ្វូនជាច្រើនផងដែរ ប៉ុន្តែនៅប្រទេសចិនការធ្វើបច្ចុប្បន្នភាពដូចគ្នានឹងនាំមកនូវការបំពេញបន្ថែមជាមួយនឹង Ark Compiler ។

យោងតាមក្រុមហ៊ុន Huawei បញ្ជាក់ថា Ark compiler អាចបង្កើនភាពប្រសើរឡើងនៃប្រតិបត្តិការ Android system បាន 24% ល្បឿនឆ្លើយតប 44% និងភាពរលូននៃកម្មវិធីភាគីទីបីរហូតដល់ 60% ។​ស្មាតហ្វូនស៊េរី Huawei Mate 20 ដែលទទួលកំណែ EMUI 9.1.0.123 ហើយទំហំនៃការធ្វើបច្ចុប្បន្នភាពនេះគឺប្រហែល 4GB ។

EMUI 9.1 សម្រាប់ Mate 20 Series តំឡើងចំណុចប្រទាក់ថ្មីដែលងាយស្រួលប្រើប្រាស់ ការរចនា UI ថ្មីជាមួយនឹងលក្ខណៈពិសេសថ្មីៗរួមមាន GPU Turbo 3.0, AI Assitant, AI Video Editor, EROFS File System, Huawei Share Onehop, Wireless Projection និងច្រើនទៀត។ ការអាប់ដេតនេះក៏មានរួមមាន Moon Mode សម្រាប់តែ Mate 20 Pro និង Mate 20 X ដែលដំណើរការដោយ Artificial Intelligence ដែលជួយឱ្យកាមេរ៉ាអាចស្គាល់ និងបង្កើនប្រសិទ្ធភាពលម្អិតនៅក្នុងរូបភាពដើម្បីជួយឱ្យការថតរូបល្អប្រសើរជាងមុនទៅលើព្រះច័ន្ទ៕

image

image