ព័ត៌មាន

NOKIA TA-1175, TA-1186, TA-1192, TA-1196, TA-1198, TA-1203 និង TA-1206 ទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសរុស្សី

នេះគឺជាដំណឹងដ៏ល្អដែលស្មាតហ្វូនស៊េរីថ្មី Nokia ចំនួ​ន ៧ ទទួលបាននូវវិញ្ញាបនបត្រពីគណៈកម្មាធិការសេដ្ឋកិច្ច Eurasian Economic Commission ។ ស្មាតហ្វូនស៊េរីថ្មី Nokia ទាំងនេះមានដូចជា TA-1175, TA-1186, TA-1192, TA-1196, TA-1198, TA-1203 និង TA-1206 ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ។

វាប្រហែលជាមានស្មាតហ្វូន Nokia ខ្លះដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Nokia 5, Nokia 6 និង Nokia 7 ។ យើងបានដឹងថា ស្មាតហ្វូន Nokia 5.2  ឬ 6.2 នឹងមានលេខកូដ Daredevil ខណៈពេលដែលស្មាតហ្វូន Nokia 7.2 មានលេខកូដហៅថា Star-Lord ។

ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏ត្រៀមខ្លួនប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia ជាច្រើននាពេលខាងមុខនេះ។ យើងដឹងថា រុស្សីនឹងក្លាយជាប្រទេសដែលទទួលបាននូវស្មាតហ្វូនទាំងនេះឆាប់ៗនេះផងដែរ៕

image

image