ព័ត៌មាន

ម៉ូណាកូគឺជាប្រទេសអឺរ៉ុបទីមួយដែលគ្របដណ្តប់ពេញដោយ 5G តាមរយៈឧបករណ៍របស់ Huawei

នៅថ្ងៃទី 9 ខែកក្កដានេះ ម៉ូណាកូក្លាយជាប្រទេសដំបូងបង្អស់នៅទ្វីបអឺរ៉ុបដែលដាក់ឱ្យប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត 5G នៅក្នុងប្រទេសទាំងមូលដោយប្រើប្រាស់ឧបករណ៍បណ្តាញរបស់ក្រុមហ៊ុន Huawei ។

យោងតាម CNA ក្រុមហ៊ុន Monaco Telecom ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei នៅខែកញ្ញាឆ្នាំមុនដើម្បីធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុបដែលគ្របដណ្តប់ដោយបណ្ដាញ 5G ។

លោក Etienne Franzi ប្រធានក្រុមហ៊ុន Monaco Telecom ថ្លែងថា យើងគឺជារដ្ឋដំបូងដែលត្រូវគ្របដណ្តប់ដោយបណ្តាញ 5G។ អនុប្រធានក្រុមហ៊ុន Huawei លោក Guo Ping និយាយថាការបើកដំណើរការ 5G នៅក្នុងប្រទេសម៉ូណាកូគឺជាឱកាសដ៏ធំបើទោះបីជាទំហំទឹកដីនេះតូចក៏ដោយ។លោកបន្ថែមថា “ប្រទេសនេះអនុញ្ញាតឱ្យយើងបង្កើតហាងលក់ទំនិញនៅតាមតំបន់មួយចំនួនជាពិសេសទាក់ទងនឹងការអភិវឌ្ឍន៍ 5G ទៅរដ្ឋដ៏ឆ្លាតវៃនេះ។ វាអាចដើរតួនាទីជាគំរូសម្រាប់ប្រតិបត្តិករ និងរដ្ឋដទៃទៀត”៕

image

image