ព័ត៌មាន

កុំព្យូទ័រ Honor Magicbook នឹងមានគែមស្ដើងស្រស់ស្អាតមែនទែន ហើយទូរទស្សន៍ស៊េរីថ្មីរបស់ក្រុមហ៊ុននេះក៏គ្រោងប្រកាសបង្ហាញខ្លួនផងដែរ

នៅថ្ងៃទី 9 ខែកក្កដា​នេះ អគ្គនាយករបស់ក្រុមហ៊ុន Honor លោក Zhao Ming បង្ហោះរូបភាពថ្មីមួយនៅលើបណ្តាញសង្គម Weibo ដោយបង្ហាញកុំព្យូទ័រយួរដៃ Magicbook ស៊េរីថ្មីរបស់ខ្លួនដែលមានគែមស្តើងនៅលើអេក្រង់គួរអោយចង់ប្រើប្រាស់មែនទែន។

ទោះបីជាគ្មានអ្វីដែលត្រូវបង្ហើបឱ្យដឹងក៏ដោយនោះចេញពីលោក Zhao គេអាចមើលឃើញថានៅលើផ្ទៃខាងក្រោយនៃ Magicbook នេះគឺមានទូរទស្សន៍ដែលត្រូវគេរំពឹងទុកថាជាទូរទស្សន៍ដែលធ្លាប់រាយការណ៍កាលពីពេលមុនៗនេះ។ វាអាចត្រូវគេមើលឃើញថា ផ្នែកកណ្តាលនៃទូរទស្សន៍នេះត្រូវគ្របដណ្តប់ដោយសញ្ញា emoji មួយផងដែរ។

យោងតាមរបាយការណ៍មុនៗឱ្យដឹងថាក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍទូរទស្សន៍ផ្ទាល់ខ្លួនរបស់ខ្លួនហើយក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់នឹងជាក្រុមហ៊ុនក្នុងស្រុក BOE នេះបើយោងតាមម៉ូដែលទូរទស្សន៍ Huawei ចំនួនពីរដែលទទួលវិញ្ញាបនប័ត្រ 3C នៅក្នុងខែឧសភា ហើយត្រូវគេរាយការណ៍ថាមានទំហំអេក្រង់ 55 inch និង 65 អ៊ីញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei មិនទាន់ធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីផលិតផលប្រើប្រាស់ថ្មីនេះនៅឡើយទេ។ វាត្រូវគេរំពឹងទុកថា ក្រុមហ៊ុន Honor នឹងចាប់ផ្តើមបញ្ចេញនូវផលិតផលថ្មីជាច្រើនរបស់ខ្លួនដូចជា Honor 9X series, Magicbook, Honor Band 5 នៅថ្ងៃទី 23 ខែកក្កដានេះ៕

image

image