ព័ត៌មាន

EMUI 9.1 នឹងអាចប្រើប្រាស់បានឆាប់ៗនេះនៅលើស្មាតហ្វូនជាច្រើនរបស់ Huawei ក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បញ្ចេញនូវ EMUI version 9.1 សម្រាប់ឧបករណ៍ជាច្រើនរបស់ខ្លួននៅក្នុងទីផ្សារជាច្រើន ហើយប្រទេសឥណ្ឌានឹងចូលរួមក្នុងបញ្ជីនេះផងដែរព្រោះក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា EMUI 9.1 នឹងដាក់អោយប្រើប្រាស់ឆាប់ៗនេះសម្រាប់អតិថិជនដែលប្រើប្រាស់ស្មាតហ្វូន Huawei នៅក្នុងប្រទេសឥណ្ឌា។

ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនប្រកាសនៅពេលដែលដាក់ដំណើរការវានៅឡើយទេ ប៉ុន្តែវាប្រហែលជាចាប់ផ្តើមនៅមុនចុងខែនេះ។ សម្រាប់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន​Honor ក៏ទទួលបានរួចហើយសម្រាប់ EMUI 9.1 នៅក្នុងប្រទេសឥណ្ឌានោះ។

EMUI 9.1 ត្រូវបង្កើតឡើងប្រើប្រាស់នៅពីលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយវាមាន UI ថ្មីងាយស្រួលប្រើប្រាស់ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដូចជា GPU Turbo 3.0, AI Assitant, AI Video Editor, Huawei Share Onehop, Wireless Projection និងជាច្រើនទៀត៕

image

image