ព័ត៌មាន

តើ FaceApp មានសុវត្ថិភាពដែរឬទេ?

តារាប៉ុប អត្តពលិក និងមនុស្សរាប់លាននាក់ផ្សេងទៀតបានបង្ហោះរូបថតខ្លួនឯងដោយប្រើកម្មវិធីនេះ – ប៉ុន្តែតើអ្វីជាហានិភ័យនៃឯកជនភាពដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ?FaceApp អាចធ្វើឱ្យមុខរបស់អ្នកមើលទៅចាស់ ប៉ុន្តែវាអាចប៉ះពាល់ដល់ភាពឯកជនដែរឬទេ? កាលពីសប្ដាហ៍មុនការភ័យខ្លាចអំពីបញ្ហា FaceApp នៅលើបណ្តាញអ៊ីនធឺណិតបានប្រែប្រួល តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានការបង្ខូចការពិតច្រើនជាងភាពច្បាស់លាស់។

ក្នុងឆ្នាំ ២០១៧ FaceApp អនុញ្ញាតឱ្យអ្នកប្រើកែរូបថតដើម្បីធ្វើឱ្យខ្លួនគេមើលទៅចាស់ជាង – ឬក្មេងជាងឬដូចជាមនុស្សភេទផ្សេង។ តារាប៉ុបក៏បានប្រើវាភ្លាមៗ ដែលមើលទៅគាត់ដូចជាមនុស្សចាស់។ វាត្រូវបានគេពេញនិយមយ៉ាងខ្លាំងក្នុង “FaceApp challenge”។ ទោះបីជាកម្មវិធីនេះមិនមែនជាកម្មវិធីថ្មីក៏ដោយតែវាក្លាយជារឿងសំខាន់មួយក្នុងឆ្នាំ ២០១៩ នេះ។

កម្មវិធី Play Store របស់ Google ដំណើរការដោយកម្មវិធី Android ដែលមាន ១.៥ លានទាញយក។ ឯ App Store របស់ក្រុមហ៊ុន Apple ដែលមិនបង្ហាញចំនួននៃការទាញយកតែបានបង្ហាញពីការផ្តល់ចំណាត់ថ្នាក់ ៤,៨ ក្នុងចំណោម ៥ ពីអ្នកប្រើប្រាស់ ៧១៤K ។បន្ទាប់មកនៅថ្ងៃពុធមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Chuck Schumer នៃទីក្រុងញូវយ៉កបានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលនេះទៅក្នុង Twitter:

សូមអ្នកចែករំលែកប្រសិនបើអ្នកបានប្រើ #FaceApp: ដោយសារជនជាតិអាមេរិករាប់លាននាក់បានប្រើវា។ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ និងអ្នកប្រើត្រូវបានតម្រូវឱ្យផ្តល់នូវការចូលដំណើរការពេញលេញ ទៅកាន់រូបថតនិងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។គណៈកម្មាធិការជាតិប្រជាធិបតេយ្យដែលត្រូវបាន hacked ក្នុងឆ្នាំ ២០១៥-២០១៦ ដោយ Russian cybercriminals បានព្រមានបេក្ខជនប្រធានាធិបតីជាង ២០ រូបរបស់ខ្លួនឲ្យជៀសវាងប្រើកម្មវិធីនេះក្នុងលិខិតមួយកាលពីថ្ងៃពុធ។

លោក Nikolaos Chrysaidos ប្រធានផ្នែកស៊ើបការណ៍និងសន្តិសុខបានពិនិត្យមើលបណ្ដាញនិងបានរកឃើញថាកម្មវិធីនេះមិនបញ្ជូនទិន្នន័យសំខាន់របស់អ្នកប្រើប្រាស់ទៅម៉ាស៊ីនមេទេ។ Chrysaidos បាននិយាយថា “ខ្ញុំមិនឃើញសញ្ញាណាមួយនៃកម្មវិធីបានលុកលុយភាពឯកជនរបស់អ្នកប្រើឬភាពមិនសមរម្យនោះទេ” ។

លោក Chrysaidos បានថ្លែងថា: «នេះមិនមែនជាកម្មវិធីមានគ្រោះថ្នាក់នោះទេប៉ុន្តែវាជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលលើកឡើងពីបញ្ហាសិទ្ធិឯកជន»។ ក្រុមហ៊ុនដែលផលិតកម្មវិធីគួរតែមានតម្លាភាពអំពីការប្រើទិន្នន័យរបស់ពួកគេហើយការទទួលខុសត្រូវក៏ស្ថិតនៅជាមួយអ្នកប្រើប្រាស់ផងដែរ។ វាជាការរំលឹកមួយទៀតដើម្បីអនុវត្តប្រព័ន្ធអ៊ិនធើណែតកាន់តែប្រសើរឡើងលើឧបករណ៍ចល័តរបស់អ្នក។ “

FaceApp បន្ថែមថានឹងលុបរូបថតជាច្រើនចេញពីម៉ាស៊ីនមេរបស់ខ្លួនក្នុងរយៈពេល ៤៨ ម៉ោងរបស់អ្នកប្រើជាច្រើន។ អ្នកប្រើក៏អាចប្រើ FaceApp បានដោយមិនអនុញ្ញាតឱ្យកម្មវិធីចូលប្រើបណ្ណាល័យរូបថតរបស់ពួកគេដោយគ្រាន់តែកែតម្រូវរូបថតដែលពួកគេប្រើប្រាស់តាមរយៈកម្មវិធី។អ្នកប្រើដែលមានការព្រួយបារម្ភអំពី FaceApp អាចពិនិត្យឡើងវិញនូវអ្វីដែលកម្មវិធីអាចយកបាននៅលើឧបករណ៍របស់ពួកគេ បន្ថែមអំពីបញ្ហាសិទ្ធិឯកជនអាចដំឡើង Avast Mobile Security នៅលើឧបករណ៍ Android របស់ពួកគេ។

image

image