ព័ត៌មាន

Honor Play 8 បង្ហាញខ្លួនហើយជាមួយនឹងតម្លៃ 599 យន់ ($87) ក្នុងទីផ្សាររបស់ចិន

នៅថ្ងៃទី 9 ខែកក្កដាកន្លងទៅថ្មីៗនេះ​ ក្រុមហ៊ុន Honor ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ Honor Play 8 ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសចិនរួមទាំងលក្ខណៈពិសេសដែលគួរឱ្យទាក់ទាញខ្លាំងមែនទែន។ សម្រាប់លក្ខណៈសម្បត្តិពិសេសៗទាំងនេះ ស្មាតហ្វូន Honor Play 8 មានអេក្រង់ 5.7 អ៊ីង HD + dewdrop ដែលដំណើរការដោយបន្ទះឈីប Mediatek MT6761 Quad-core processor មាន RAM ទំហំ 2GB និងមានអង្គចងចាំខាងក្នុងទំហំ 32GB ។

សម្រាប់ការថតរូបវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយ f / 1.8 aperture និងកាមេរ៉ាខាងមុខទំហំ 5MP ជាមួយ f / 2.2 aperture ។ ទូរស័ព្ទនេះដំណើរការលើ EMUI 9.0 (ប្រព័ន្ធប្រតិបត្តិការ Android Pie) ហើយវាមានថាមពលថ្មទំហំ 3020mAh ។ ស្មាតហ្វូននេះមានរន្ធដាក់ស៊ីមកាតពីរ និងរន្ធដោត microSD មួយផងដែរ។

ស្មាតហ្វូន Honor Play 8 មានតម្លៃ 599 យ័ន (87 ដុល្លារ) សម្រាប់ទំហំ 2GB និង 32GB មានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសហើយបច្ចុប្បន្នកំពុងដាក់លក់នៅលើ Vmall, JD, TMall, Sunning និងក្រុមហ៊ុនជាច្រើនទៀត៕

image

image