ព័ត៌មាន

ព្រឹត្តិការណ៍ Huawei Developer Conference 2019: កាលបរិច្ឆេទ សកម្មភាព និងជាច្រើនទៀត

ក្រុមហ៊ុន Huawei កំណត់ពេលវេលា និងទីកន្លែងរួចហើយសម្រាប់សន្និសីទអ្នកអភិវឌ្ឍន៍ឆ្នាំ 2019 របស់ខ្លួនដែលនឹងចាប់ផ្តើមជាផ្លូវការនៅក្នុងទីក្រុង Dongguan City ប្រទេសចិនចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែសីហាខាងមុខនេះ។

នេះជាលើកទី 1 ហើយដែលក្រុមហ៊ុនប្រារព្ធព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍ជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះដោយបង្ហាញពីសារៈសំខាន់ទីកន្លែងនេះដែលក្លាយទៅជាផ្នែកមួយនៃការរៀបចំជួបជុំគ្នារបស់អ្នកអភិវឌ្ឍកម្មវិធី Developer ដែលក្រុមហ៊ុន Huawei ធ្វើការរៀបចំនៅទីនេះនោះ។ ទោះបីជាក្រុមហ៊ុននេះនឹងធ្វើសេចក្តីប្រកាសជាច្រើន ប៉ុន្តែមានអតិថិជនមួយចំនួនដែលចង់ដឹងចង់ឃើញ និងកំពុងរង់ចាំមើលផងដែរ។

HDC 2019ជាព្រឹ្តតិការណ៍សម្រាប់ការបង្ហាញនូវបដិវត្តន៍បច្ចេកវិទ្យាថ្មីជំនាន់ក្រោយដូចជា 5G, Artificial Intelligence (AI) និង Internet of Things (IoT) ។ យោងតាមក្រុមហ៊ុន Huawei វានឹងមានវគ្គសិក្សាជាង 200 និងមានដៃគូចូលរួមជាច្រើនចំនួន 1500 នាក់ទៀតរបស់ក្រុមហ៊ុន Huawei ក៏ដូចជាអ្នកអភិវឌ្ឍកម្មវិធីទូទាំងពិភពលោកចំនួន 5000 នាក់ផងដែរ៕

image

image