ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ OS របស់ក្រុមហ៊ុន Huawei នឹងនាំមកនូវបញ្ហាធំសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android

ព័ត៌មានលំអិតជាផ្លូវការស្តីពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែអ្នកវិភាគឧស្សាហកម្មដ៏ល្បីល្បាញព្យាករណ៍ថា ប្រព័ន្ធប្រតិបត្តិការ Hongmeng OS នឹងធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ Android កាន់តែខ្សោយ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics ឱ្យដឹងថាការដាក់កម្រិតលើក្រុមហ៊ុន Huawei របស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យក្រុមហ៊ុននេះចាប់ផ្តើមដំណើរការប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននៅចុងឆ្នាំ 2019 នៅក្នុងប្រទេសចិននិងពង្រីកទៅទីផ្សារក្រៅប្រទេសចាប់ពីឆ្នាំ 2020 ។ ប្រព័ន្ធប្រតិបត្តិការនេះក៏នឹងធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ Android ចុះខ្សោយក្នុងទីផ្សារប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនរបស់ខ្លួនផងដែរ។

អ្នកស្រាវជ្រាវនិយាយថា ទោះបីជាប្រព័ន្ធប្រតិបត្តិការ Android នៅតែជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនធំជាងគេនោះ វាមានការព្យាករណ៍ថា ការគ្របដណ្តប់របស់វានឹងត្រូវរងការខូចខាតដោយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei ជាពិសេសនៅប្រទេសចិន”។

សម្រាប់ពេលនេះប្រព័ន្ធប្រតិបត្តិការ Android គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដែលលេចធ្លោបំផុតដែលគ្រប់គ្រងជាង 80% នៃចំណែកទីផ្សារស្មាតហ្វូនសរុប ប៉ុន្តែចំណែកទីផ្សារនេះត្រូវគាំទ្រដោយក្រុមហ៊ុនផលិតស្មាតហ្វូនធំទី 2 នៅលើពិភពលោក និងជាមួយឧបករណ៍អេឡិចត្រូនិកជាច្រើនទៀតរបស់ក្រុមហ៊ុន Huawei ប្រសិនបើមានការចាកចេញមែននោះពីប្រព័ន្ធប្រតិបត្តិការ Android វានឹងមានការបាត់បង់ទីផ្សារភាគហ៊ុនទ្រង់ទ្រាយធំជាក់ជាមិនខាន៕

image

image