ព័ត៌មាន

អ្នកណាខ្លះ Fan របស់ Nokia ?? ពេលនេះ NOKIA 105 ស៊េរីថ្មីបង្ហាញខ្លួនហើយ

ស្របពេលដែលវត្តមានរបស់ទូរស័ព្ទ  Nokia 220 4G បង្ហាញខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏ប្រកាសបង្ហាញវត្តមានរបស់ទូរស័ព្ទអិនចុចពិលជំនាន់ថ្មីនោះគឺ Nokia 105។ ទូរស័ព្ទប្រភេទអិនចុចពិលគឺមានការពេញនិយមកើនឡើងខ្លាំងមែនទែន ហើយសម្រាប់ទូរស័ព្ទនេះក៏មានការឌីស្សាញថ្មីដែលស្រស់ស្អាត និងធន់ក្នុងការប្រើប្រាស់បំផុត។

Nokia 105 នេះមានការឌីស្សាញអស្ចារ្យទាក់ទាញមែនទែន ហើយងាយស្រួលកាន់នៅក្នុងដៃថែមទៀត។ វាមានថាមពលថ្មដោះចេញបានទំហំ 800 mAh ហើយវាប្រើប្រាស់សម្រាប់ការនិយាយបានដល់ទៅ 14 ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។ទូរស័ព្ទនេះដំណើរការនូវ Nokia Series 30+ software platform ដែលមានន័យថាវាមានភ្ជាប់ជាមួយនឹង Apps និងហ្គេមមួយចំនួនផងដែរ។

វាមានភ្ជាប់ជាមួយនឹងហ្គេមពស់ជំនាន់ថ្មី និងហ្គេម ៦ ទៀតរបស់ Gameloft (Tetris, Sky Gift, Airstrike, Nitro Racing, Ninja UP! និង Danger Dash) ។ ទូរស័ព្ទ Nokia 105 នេះមានកម្រិតភាពច្បាស់ដូចគ្នាទៅនឹង Nokia 220 4G (QQVGA) ប៉ុន្តែអេក្រង់របស់វាតូចជាងបន្តិច (1.77″) ។

Nokia 105 ភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់  3.5 mm headphone jack និងទ្រទ្រង់ទៅលើវិទ្យុ FM Radio ។ វាប្រើប្រាស់នូវ Micro USB port សម្រាប់ការបញ្ចូលថាមពលថ្ម ហើយប្រើប្រាស់ស៊ីមពីរថែមទៀត។ ប្រសិនបើអ្នកចូលចិត្តទូរស័ព្ទនេះ វានឹងដាក់លក់នៅក្នុងតម្លៃ  €13 ចាប់ពីខែសីហាខាងមុខនេះទៅ ហើយវាមាន ៣ ពណ៌គឺខៀវ ឈូក និងខៀវ។

លក្ខណៈសម្បត្តិ Nokia 105:

  • វិមាត្រ: 119 x 49.2 x 14.4mm

  • ទម្ងន់: 74.04g

  • អេក្រង់: 1.77”; QQVGA

  • ម៉េមូរី: 4MB

  • ថ្ម: 800 mAh

  • Connectivity: Single SIM/Dual SIM (mini-SIM), 2G

  • 3.5 mm port, Micro-USB, FM Radio

  • OS: Nokia Series 30+

 image

image