ព័ត៌មាន

ស្ងាត់ៗ! NOKIA MOBILE ប្រកាសបង្ហាញជាផ្លូវការអិនចុចពិលជំនាន់ថ្មី NOKIA 220 4G

ស្ងាត់ៗ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញនូវទូរស័ព្ទ Nokia អិនចុចពិលជំនាន់ថ្មីគឺម៉ូដែល Nokia 220 4G ដែលមើលទៅជាជំនាន់ Version ថ្មីរបស់ Nokia 210 ។ ទូរស័ព្ទនេះគឺល្អក្នុងការប្រើប្រាស់ដោយសារតែវាអាចប្រើប្រាស់ជាមួយនឹង 4G network បាន។

នេះមានន័យថា សម្រាប់អតិថិជនដែលជាវទូរស័ព្ទនេះរីករាយជាមួយនឹង HD Calls បានថែមទៀត។ ទូរស័ព្ទនេះមានអេក្រង់ 2.4-inch QQWGA screen ការទ្រទ្រង់ទៅលើ VoLTE, Bluetooth 4.2 និង 3.5 mm jack ថែមទៀត។ ថាមពលថ្មរបស់វាទំហំ 1200 mAh ហើយអាចប្រើប្រាស់បាន ២៧ ថ្ងៃ (Standby Mode) និងការនិយាយបាន 6.3 ម៉ោងថែមទៀត។ វាភ្ជាប់ជាមួយនឹងកាមេរ៉ា VGA និងភ្លើង LED នៅខាងក្រោយថែមទៀត។

Nokia 220 4G នេះមិនប្រើប្រាស់នូវ KaiOS នោះទេ វាប្រើប្រាស់នូវ Feature OS ដែលធ្លាប់ប្រើប្រាស់នៅលើ Nokia 3310 3G ដែលទ្រទ្រង់ទៅលើ Opera Mini browser ហើយវាមានហ្គេមជាច្រើនទៀតដូចជា Snake និង Gameloft ជាច្រើនទៀត។

លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Nokia 220 4G:

  • វិមាត្រ: 121.3 x 52.9 x 13.4mm

  • ទម្ងន់: 86.5

  • អេក្រង់: 2.4”; QQVGA

  • ម៉េមូរី: 24MB

  • កាមេរ៉ា: VGA

  • ថាមពលថ្ម: 1200 mAh, removable

  • ការតភ្ជាប់: Dual SIM (nano-SIM and mini-SIM), 2G/4G LTE, Bluetooth 4.2

  • រន្ធដោត: 3.5 mm port, Micro-USB, FM Radio

  • OS: FeatureOS

  • ពណ៌: ខៀវ, ខ្មៅ

  • តម្លៃ: €39

 image

image