ព័ត៌មាន

INOI 243 គឺជាទូរស័ព្ទ Feature Phone ដែលដំនើរការនូវ SAILFISH OS

ក្រុមហ៊ុនផលិតទូរស័ព្ទ INOI របស់រុស្សីទើបតែប្រកាសបង្ហាញនូវទូរស័ព្ទ Feature Phone ដំបូងបំផុតរបស់ខ្លួនដែលដំណើរការនូវ Sailfish OS ។ ក្រុមហ៊ុន INOI នៅមិនទាន់ដាក់បង្ហាញទូរស័ព្ទនេះនៅលើទំព័រផលិតផលរបស់វានៅឡើយទេ ប៉ុន្តែគេហទំព័របច្ចេកវិទ្យាជាច្រើនទៀតរបស់រុស្សីបញ្ជាក់ថា ទូរស័ព្ទនេះពិតជាដំណើរការនូវ Sailfish OS version ពិតមែន។

ក្រុមហ៊ុន Jolla ប្រកាសភាពជាដៃគូជាមួយនឹងក្រុមហ៊ុន INOI នៅក្នុងព្រឹត្តិការណ៍ MWC2018 ជាកន្លែងដែលស្មាតហ្វូនរបស់ពួកគេចំនួន ៣ ម៉ូដែលដំណើរការនូវ sailfish OS នេះ។ INOI 243 គឺមានការជម្រុញដោយទូរស័ព្ទ Nokia 6700 ហើយតួខ្លួនរបស់វាគឺប្រហាក់ប្រហែលគ្នា។

ទូរស័ព្ទនេះមានអេក្រង់ 2.4-inch screen, កាមេរ៉ា 8 MP នៅខាងក្រោយ និងថ្មទំហំ 1000 mAh ហើយវាបញ្ចូលថ្មតាមរយៈ Micro USB ។ វាមានរន្ធដោតកាសស្តាប់ 3.5 mm headphones jack ។ ទូរស័ព្ទនេះមានតម្លៃ 1490 Russian Ruble ឬប្រហែលជា​ €21 ៕

image

image