ព័ត៌មាន

ប្រទេសវៀតណាមបើកដំណើរការបណ្តាញសង្គមដែលអាចប្រើជំនួស Facebook

បណ្តាញសង្គមមានទម្រង់ដូចហ្វេសបុកមានដំណើរការនៅក្នុងប្រទេសវៀតណាមនៅថ្ងៃអង្គារបន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងស្រុកដើម្បីបង្កើតបណ្តាញសង្គមជំនួសឱ្យបណ្តាញសង្គមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក។

Gapo កម្មវិធីទូរស័ព្ទដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់បង្កើតប្រូហ្វាលផ្ទាល់ខ្លួន និងចែករំលែកផុស ដែលមាន​“news feed” ដូចហ្វេសបុក។ កម្មវិធីនេះទទួលបានការឧបត្ថម្ភចំនួន ២១.៥៥ លានដុល្លារពីក្រុម G-Group នេះយោងតាមប្រភពព័ត៌មានពីនាយកប្រតិបត្តិលោក Ha Trung Kien។

លោកKien មានប្រសាសន៍ថា “អ្នកប្រើប្រាស់ និងសហគ្រាសវៀតណាមពឹងផ្អែកខ្លាំងលើហ្វេសប៊ុកពីព្រោះមិនមានបណ្តាញសង្គមច្រើនសម្រាប់ឱ្យពួកគេជ្រើសរើស” ។ Gapo មានគម្រោងទទួលបានអ្នកប្រើប្រាស់ឈានដល់ ៣លាននាក់ក្នុងឆ្នាំ២០១៩ និង២០២០ លាននៅខែមករាឆ្នាំ២០២១។

image

image

image