ព័ត៌មាន

EMUI 10: តើបង្ហាញខ្លួននៅពេលណា?

ក្រុមហ៊ុន Huawei ប្រកាសបញ្ជីឧបករណ៍ EMUI 10ឬ Android 10 Q ដំបូងបំផុតរបស់ខ្លួនរួចហើយ។ នេះគឺជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei / Honor ដោយសារតែក្រុមហ៊ុនបង្ហាញបញ្ជីនេះមុនក្រុមហ៊ុនណាទាំងអស់។ វាមានន័យថា វានឹងមានបញ្ជីរាយឈ្មោះឧបករណ៍ EMUI 10 បន្ថែមទៀតនាពេលអនាគតផងដែរ។

EMUI គឺភាគច្រើនភ្ជាប់ជាមួយនឹងលក្ខណៈពិសេសនៃកំណែចុងក្រោយបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែវាភ្ជាប់មកជាមួយលក្ខណៈពិសេសបន្ថែមមួយចំនួនដែលមិនមកជាមួយប្រព័ន្ធប្រតិបត្តិការ Android របស់ Google នោះទេ។

យោងតាមព័ត៌មានចុងក្រោយបំផុត ក្រុមហ៊ុន Huawei នឹងប្រកាស EMUI 10 នៅថ្ងៃទី 9 ខែសីហាឆ្នាំ 2019 ។ ក្រុមហ៊ុន Huawei ប្រកាសអំពី EMUI 9.0 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie នៅ IFA 2018 នៅក្នុងខែកញ្ញានៅក្នុងទីក្រុងប៊ែកឡាំង។ EMUI 9.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ត្រូវតំឡើងមុនគេនៅលើស៊េរីទូរស័ព្ទ Huawei Mate 20 ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google ចេញផ្សាយការធ្វើបច្ចុប្បន្នភាព Beta ទីប្រាំរបស់ Android Q រួចហើយ។ អ្នកអាចរំពឹងទុកថាកំណែចុងក្រោយរបស់ Android 10 Q នេះនឹងបង្ហាញខ្លួននៅខែសីហាឆ្នាំ 2019 ខាងមុខនេះ៕

image

image