ព័ត៌មាន

Google នៅតែព្យាយាមផ្គត់ផ្គង់សេវាកម្ម Android ដល់ក្រុមហ៊ុន Huawei

ការបន្ថែមក្រុមហ៊ុន Huawei ទៅលើអ្វីដែលគេហៅថា “Entity-List” បានហាមឃាត់ការប្រើប្រាស់សេវាកម្ម Android នៅក្នុងស្មាតហ្វូននាពេលអនាគតរបស់ក្រុមហ៊ុន Huawei ប៉ុន្តែការសម្ភាសថ្មីៗនេះរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei បង្ហាញថា Google នៅតែមានឆន្ទៈក្នុងការផ្គត់ផ្គង់សេវាកម្មជាច្រើនរបស់ខ្លួនដល់ក្រុមហ៊ុន Huawei ដដែល។

នៅក្នុងកិច្ចសម្ភាសមួយនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei នៅ Shenzhen លោក Kevin Ho ប្រធានផ្នែកអាជីវកម្មទូរស័ព្ទឱ្យដឹងថាក្រុមហ៊ុនរបស់លោកកំពុងដំណើរការទៅមុខដោយការរំពឹងទុកថា ប្រព័ន្ធប្រតិបត្តិការ Android នៅតែប្រើប្រាស់សម្រាប់ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលគ្រោងនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ។

លោក Ho និយាយថា “Google នៅតែកំពុងព្យាយាមផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei។ យើងមានការសន្ទនាជាច្រើនអំពីរបៀបសហការនេះ”។ Google មិនទាន់ឆ្លើយតបទៅនឹងសំណើសុំយោបល់ពីខាងក្រុមហ៊ុននៅឡើយទេ។ ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចដ៏ធំមួយនៅសហរដ្ឋអាមេរិកសម្រាប់ក្រុមហ៊ុន Huawei និយាយថាខ្លួនកំពុងធ្វើការយ៉ាងមមាញឹកនៅក្នុងទីក្រុងវ៉ាស៊ីនតោនដើម្បីបន្តលក់ទៅអោយក្រុមហ៊ុន Huawei ផងដែរ៕

image

image