ព័ត៌មាន

Honor 20 Pro ទទួលបានការទ្រទ្រង់ទៅលើសេវាកម្ម​ Google Mobile Services (GMS) តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី

Honor 20 Pro ប្រកាសជាផ្លូវការកាលពីថ្ងៃទី 21 ខែឧសភា ប៉ុន្តែវាពន្យាពេលលក់ដោយសារតែបញ្ហាទាក់ទងទៅនឹងវិញ្ញាបនប័ត្រ Android ខណៈពេលថ្មីៗនេះក្រុមហ៊ុនទទួលបាននូវវិញ្ញាបនប័ត្រ Android របស់ទូរស័ព្ទនេះហើយពី Google។

ខណៈពេលដែលគម្រោងកូដបើកចំហ Android Open Source Project (AOSP) ផ្តល់នូវមុខងារធម្មតារបស់ឧបករណ៍ដូចជាអ៊ីមែល និងការហៅទូរស័ព្ទនោះ GMS មិនមែនជាផ្នែកមួយនៃ AOSP នោះទេ។ GMS អាចប្រើបានតាមរយៈអាជ្ញាប័ណ្ណជាមួយ Google តែប៉ុណ្ណោះ ហើយវាផ្តល់ជូននូវកម្មវិធីពេញនិយមរួមទាំង Gmail, Youtube, ផែនទី និងសេវាកម្មជាច្រើនទៀតដែលមានមូលដ្ឋានលើ Cloud។

បច្ចុប្បន្ននេះ ប្រទេសចិនគឺជាទីផ្សារតែមួយគត់ដែល Honor 20 Pro ដាក់លក់នៅលើទីផ្សារ ខណៈដែលក្រុមហ៊ុននេះចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវកំណែថ្មីជាមួយ Magic UI Version 9.1.0.139 ដែលតំឡើង Google Mobile Service (GMS Core) ក៏ដូចជា Patch សុវត្ថិភាពសម្រាប់ខែកក្កដា ឆ្នាំ 2019 នេះផងដែរ។

ក្រៅពីប្រទេសចិន Honor 20 Pro កំពុងរៀបចំចេញលក់ដំបូងនៅអឺរ៉ុបដែលចាប់ផ្តើមពីប្រទេសអាល្លឺម៉ង់ដែលការបញ្ជាទិញមុនរបស់ស្មាតហ្វូននេះចាប់ផ្តើមពីថ្ងៃទី 15 ខែកក្កដា និងការចេញលក់ចាប់ពីថ្ងៃទី 29 ខែកក្កដាខាងមុខនេះ៕

image

image

image