ព័ត៌មាន

ការអាប់ដេត EMUI 9.1 អាចនឹងដំណើរការនៅលើ Huawei P20 និង P20 Pro នៅដើមខែសីហាខាងមុខនេះ

ក្រុមហ៊ុន Huawei ដាក់ចេញនូវកំណែ version របស់ EMUI 9.1 សម្រាប់ស្មាតហ្វូន Huawei P20 និង Huawei P20 Pro នៅក្នុងប្រទេសចិន។ នាពេលថ្មីៗនេះការ Update EMUI 9.1 អាចដំណើរការបានសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនស៊េរី P20 ដែលពួកគេអាចអាប់ដេតបានតាមរយៈកម្មវិធី HiCare ។ យោងតាមព័ត៌មាននេះ ក្រុមហ៊ុន Huawei អាចនឹងចេញផ្សាយនូវ EMUI 9.1 update សម្រាប់ស្មាតហ្វូន P20និង P20 Pro នៅចុងខែកក្កដានេះ ឬដើមខែសីហា។

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនស៊េរី Huawei P20 Series នេះ។ ដូចគ្នានេះផងដែរ យើងចង់ប្រាប់អ្នកថាការ update ចុងក្រោយបំផុតនឹងអាចរកបាននៅលើកម្មវិធី HiCare នៅក្នុងដើមខែសីហានេះ។

EMUI 9.1 ត្រូវបង្កើតឡើងនៅផ្នែកខាងលើនៃប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងតំឡើងជាមួយនឹង UI ថ្មីដែលមានលក្ខណៈពិសេសរួម GPU Turbo 3.0, EROFS file system, Huawei Vlog, AI Assitant និងជាច្រើនទៀត។ ការអាប់ដេតនេះក៏មានភ្ជាប់ជាមួយនឹងសុវត្ថិភាពចុងក្រោយសម្រាប់ខែកក្កដា ឆ្នាំ 2019 នេះផងដែរ៕

image

image