ព័ត៌មាន

NOKIA MOBILE ចង់ដឹងថាតើមាតិកាអ្វីដែលអ្នកចង់ឃើញនៅលើវេទិកាសហគមន៍?

លោក Laura ដែលជាអ្នកគ្រប់គ្រងនៅលើវេទិកា Nokia Community forum ធ្វើការបង្ហោះនូវសំនួរសួរទៅកាន់សមាជិកជាច្រើនរបស់ខ្លួនអោយធ្វើការផ្តល់នូវ Feedback ទាក់ទងទៅនឹង Content នៃសមាជិកវេទិកា Forum ដែលចង់ឃើញចេញពីការបង្ហោះរបស់ក្រុមហ៊ុន Nokia Mobile ។

វាក៏មានសំណូមពរមួយចំនួនដែលមាននៅក្នុងការបង្ហោះនេះដែលមានការចង់ដឹងអំពីស្មាតហ្វូនជាច្រើនរបស់ Nokia រឿងនៅពីក្រោយការថត កិច្ចសម្ភាសន៍ជាមួយនឹងអ្នកឌីស្សាញ វិស្វករ និងជាច្រើនទៀត។ អ្នកក៏អាចសំណូមពរបានផងដែរនៅក្នុង Community forum នេះ៕

image

image