ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងបន្តប្រើប្រាស់កាមេរ៉ា Time-of-Flight នៅឆ្នាំក្រោយនេះ

អ្នកវិភាគនិយាយថា ក្រុមហ៊ុន Huawei ប្រើប្រាស់រួចមកហើយនូវកាមេរ៉ា Time of Flight (ToF) នៅលើស្មាតហ្វូន P30 Pro របស់ខ្លួន ហើយក្រុមហ៊ុននឹងបន្តប្រើប្រាស់កាមេរ៉ានេះទៀតនៅឆ្នាំក្រោយ។ ប្រព័ន្ធកាមេរ៉ាtime-of-flight camera system ធ្វើការវាស់ទៅលើពេលវេលាដែលវាចំណាយនៅលើ Laser ឬ LED ដែលផ្តល់នូវផែនទី 3D នៅព័ទ្ធជុំវិញវាថែមទៀត។

យោងតាមលោក Ming-Chi Kuo អ្នកវិភាគប្រចាំក្រុមហ៊ុនTF International Securities និយាយថា ក្រុមហ៊ុន Huawei និង Apple គឺជាអ្នកដែលផ្លាស់ប្តូរទៅប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា ToF នេះធំជាងគេបំផុតនៅឆ្នាំ ២០២០ ។លោក Kuo និយាយថា កាមេរ៉ាtime-of-flight camera ខាងក្រោយនេះនឹងជួយបង្កើនគុណភាពរូបថត និងការពង្រឹងទៅលើកម្មវិធី AR កាន់តែប្រសើរឡើង។ ក្រុមហ៊ុន Huawei និង Apple ត្រូវគេជឿជាក់ថាជាក្រុមហ៊ុនដ៏ខ្លាំងក្លាបំផុតដែលគាំទ្រដល់ 5G និងកាមេរ៉ា ToF ក្នុងឆ្នាំ ២០២០ ។

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញនូវកាមេរ៉ាសេនស័រ ToF នេះនៅលើស្មាតហ្វូន​Honor View 20 របស់ខ្លួនហើយបន្ទាប់មកដំឡើងវាលើស្មាតហ្វូន Huawei P30 Pro ។ ដូចគ្នាទៅនឹងស្មាតហ្វូន Mate 30 ដែរនោះ វាត្រូវគេរំពឹងថានឹងបំពាក់ជាមួយនឹង VCSEL សម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វាថែមទៀត៕

image

image